ព័ត៌មានជាតិ

បំ​ផ្ទុះ​គ្រា​ប់​បែ​ក​នៅ​អ៊ី​​រ៉ាក់​​​យ៉ាង​ហោច​​ណាស់ ២០ នាក់​បាន​​ស្លាប់ និង ៩៧ របួស​

បា​ដា​ដ​: មនុស្ស​ប្រហែល​ដល់​ទៅ​20​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ផ្សេង​គ្នា​ក្នុង​ទីក្រុង​បា​ដា​ដ​ហើយ​97​នាក់​ផ្សេង​ទៀត​រងរបួស​ផង​កាលពី​ព្រឹក​មិញ​នេះ​។​
​នៅ​ចំ​កណ្តាល​ទីក្រុង​បា​ដា​ដ​តែម្តង​ឡាន​ជាច្រើន​គ្រឿង​បាន​ខូចខាត​ខ្ទេចខ្ទី​ទាំងស្រុង​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​វា​កើតឡើង​នៅក្នុង​ខណ្ឌ​Shiite​ដែល​ជា​ទីកន្លែង​ដែល​ប្រមូលផ្តុំ​ទៅដោយ​មនុស្ស​ជា​ច្រើន​កុះករ​។​ប្រភព​អនាមិក​មួយ​ពី​មន្ត្រី​នៃ​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​បាន​រាយការណ៍​ថា​មនុស្ស​15​នាក់​ស្លាប់​និង​73​នាក់​ទៀត​របួស​នៅក្នុង​ហេតុការណ៍​នេះ​។​
Mideast Iraq Violence
​ប្រភព​អនាមិក​នៅ​ក៏​បាន​បន្ថែម​ទៀត​ថា​ក្នុង​ថ្ងៃ​ជាមួយគ្នា​នេះ​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​បំផ្ទុះ​ស្លាប់​ក្នុង​ឡាន​របស់ខ្លួន​ដោយ​គ្រាប់បែក​ដែល​បាន​ដាក់​បំពាក់​ក្នុង​ឡាន​ខ្លួន​នៅក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ទីក្រុង​បា​ដា​ដ​ក្នុងពេលដែល​ជនរងគ្រោះ​ទី​បី​ដែល​បាន​ស្លាប់​ដោយ​ការបាញ់ប្រហា​រនា​ភាគខាងត្បូង​នៃ​ទីក្រុង​នេះ​ដេរ​។​

​ស្ថិត​ក្នុង​ហេតុការណ៍​ផ្សេង​គ្នា​មួយ​ទៀត​ដែល​បាន​បំផ្ទុះ​កំទេច​រថយន្ត​ហើយ​បង្ក​ឲ្យមាន​ជន​រង​គ្រោះថ្នាក់​ដល់​ទៅ​10​នាក់​ផង​ដែរ​។​ចំណែក​របាយការណ៍​មួយ​ផ្សេង​ទៀត​ដែល​បានមកពី​ប៉ូលីស​ក្នុង​ស្រុក​ម្នាក់​បាន​និយាយ​ថា​ទាហាន​ចំនួន​4​នាក់​បាន​រងរបួស​ពី​ការ​បំផ្ទុះ​ឡាន​មួយ​នៅក្បែរ​កន្លែង​ប៉ុស្តិ​ត្រួតពិនិត្យ​ស្ថិតនៅ​ប្រហែល​40​គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​។​នៅ​មាន​មនុស្ស​2​នាក់​ទៀត​ដែល​បាន​ស្លាប់​និង​10​នាក់​រង​គ្រោះថ្នាក់​ក្នុងការ​បំផ្ទុះ​រថយន្ត​ដែល​ផ្ទុក​ទៅដោយ​គ្រាប់បែក​ហើយ​បាន​បើក​សម្រុកចូល​ទៅក្នុង​មូលដ្ឋាន​ទ័ព​របស់​អ៊ីរ៉ាក់​ដែល​មាន​ទីតាំង​នៅក្នុង​តំបន់​ក្រុង​Iskandariyah​ចំងាយ​50​គីឡូ​ម៉ែត​ពី​បា​ដា​ដ​។​

​ចំនួន​នៃ​អ្នក​ស្លាប់​មិន​អាច​កំណត់​ឲ្យបាន​ជាក់លាក់​នៅឡើយ​ទេ​ព្រោះ​ក្នុង​ពេល​ដែល​កើតមានឡើង​នូវ​ហេតុការណ៍​នេះ​មាន​រថយន្ត​សង្គ្រោះ​ជាច្រើន​ផ្សេង​គ្នា​ដឹកនាំ​អ្នករងគ្រោះ​ទៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា​ដែរ​។​
​អំពើហិង្សា​និង​ការបាញ់ប្រហារ​តាម​គ្រប់​រូបភាព​ហាក់ដូចជា​បាន​ញាំញី​អ៊ីរ៉ាក់​ដដែលៗ​ជារឿយៗ​បើទោះជា​វិនាសកម្ម​ទាំង​នោះ​ដូចជា​មាន​ភាព​ធូរស្រាល​ជាង​កាលពី​ឆ្នាំ​2006​និង​2007​ដែល​ជា​ឆ្នាំ​កល​យុគ​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​៕​

មតិយោបល់