ព្រែកទាល់គឺជាឈ្មោះភូមិមួយស្ថិតនៅតាមបឹងទន្លេសាបទីដែលជន បរទសជាច្រើនមកទស្សនាបក្សីជាច្រើនប្រភេទនិងផ្ទះបណ្ដែតទឹករៀង រាល់ថ្ងៃ។ ភូមិព្រែកទាល់ស្ថិតនៅចុងម្ខាងនៃស្ទឹងសង្កែក្នុងខេត្ដបាត់ ដំបង ដូច្នេះភ្ញៀវទេសចរ អាចធ្វើដំណើរតាមទូករយៈពេល៦ម៉ោងពីទីក្រុងបាត់ដំបងឬក៏រយៈពេល តែមួយម៉ោងពីភូមិចុងឃ្នៀស ខេត្ដសៀមរាប នៅរដូវប្រាំង។ ប៉ុន្ដែចំពោះរដូវវស្សាវិញ យើងអាចធ្វើដំណើរបានរហ័សជាងរដូវប្រាំង។
ពីខេត្តសៀមរាបអ្នកអាចធ្វើដំណើរពេល ថ្ងៃទៅព្រែកទាល់ដើម្បីទស្សនាទិដ្ឋភាពសត្វស្លាបទឹកដ៏គួរអោយ ចាប់អារម្មណ៍ ព្រៃលិចទឹកដែលមានតាំងពីយូរមកហើយ ការនេសាទត្រីបែបប្រពៃណី និងសហគមន៍បណ្ដែតទឹកប្រពៃណី។ នៅរដូវប្រាំង (តុលា-ឧសភា) ប្រទភទសត្វស្លាបស្ថិតក្នុងគ្រោះថ្នាក់រាប់ពាន់ប្រភេទដូចជា ទុង ក្រសា និងសត្វជាច្រើនប្រភេទទៀតមកតំបន់នេះដើម្បីរស់នៅបង្កាត់ពូជក្នុង ដែនជម្រកនេះ។ នៅជុំវិញតំបន់សំខាន់ដែលនៅបណ្ដោយភូមិនេសាទមួយចំនួនមានពលរដ្ឋ១២០០ គ្រួសាររស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬផ្ទះទឹក ដែលផ្លាស់ប្ដូរទៅតាមការឡើង និងស្រកនៃផ្ទៃទឹកបឹង៕
មតិយោបល់