ព័ត៌មានជាតិ

រថយន្ត Ford ដឹកអ្នករបួសក្រឡាប់គោយន្តទៅពេទ្យ បានបុករថយន្តមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៧នាក់

សៀមរាបៈ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេដ្ឋ ឆ្នាំជូត ពស២៥៦៤ ត្រូវនិថ្ងៃទី២៨ ខែឧសភា ឆ្នាំ២0២០ វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលភូមិរំដេង(ឈ្នាន់) ស្ថិតភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មានរថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជរ័ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប រដ្ឋ១២.២.០៥៨០ជារថយន្តពេទ្យស្រុកក្រឡាញ់ បើកបរដោយឈ្មោះ ស្ងួន ចាយ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិរលំស្វាយ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានអ្នករួមដំណើរជាមួយចំនួន ៥នាក់៖
១/ឈ្មោះ ធឿម ប៊ុនយ៉ិញ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
២/ឈ្មោះ ថាំ ធិប ភេទប្រុស អាយុ ២០ឆ្នាំ ។
៣/ឈ្មោះ ឆាវ ចេន ភេទស្រី អាយុ ៤០ឆ្នាំ ។
៤/ឈ្មោះ ម៉ី ផល ភេទប្រុស អាយុ ៤៥ឆ្នាំ។
៥/ឈ្មោះ ថី ថាំ ភេទប្រុស អាយុ ៤០ឆ្មាំ រស់នៅភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ខេត្តសៀមរាបជាមួយគ្នា ក្នុងទិសដៅពីកើតទៅលិច មកពីដឹកអ្នករបួសឈ្មោះ ថី ថាំ ទៅព្យាបាលនៅពេទ្យក្រឡាញ់ (រងរបួសដោយសារក្រឡាប់គោយន្ត)។ បានបុករថយន្តមួយគ្រឿង D.max ISUZU ពាក់ផ្លាកលេខ ថៃ៣១៨០ បើកបរឈ្មោះ រៀម សារិន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរំដេង(ឈ្នាន់) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេង បណ្តាលឲ្យរបួសស្រាល ៥នាក់៖
១/ឈ្មោះ ថាំ ធិប ម៉ី ផល.ឆាវ ចេម.ស្ងួន ចាយ.រៀម សារុន ។

រងរបួសធ្ងន់ ២នាក់៖
១/ឈ្មោះ ថី ថាំ (ដោយសារត្រឡប់គោយន្តមុនគ្រោះថ្នាក់ចរាចរណ៍)
២/ឈ្មោះ ធឿន ប៊ុនយ៉ិញ។

ខូចខាត៖ រថយន្តធ្ងន់ ២គ្រឿង។

មូលហេតុ៖ គ្រោះថ្នាក់បណ្តាលមកពី
+អ្នកបើកបររថយន្តម៉ាក D.max ISUZU បានបត់ឆ្វេង ក្នុងស្ថានភាពគ្រោះថ្នាក់។
+អ្នកបើកបររថយន្តម៉ាក ហ្វតរ៉េនជ័របើកក្នុងល្បឿនលឿន។
ចំណែកវត្ថុតាងរថយន្តទាំង ២គ្រឿង កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់