ព័ត៌មានជាតិ

Hacker​ដែល​វាយប្រហារ​មកលើ​កូរ៉េខាងត្បូង​គឺមាន​ប្រភព​មក​ពី​ចិន​

Reuters៖ Hacker ដែល​វាយប្រហារ​មកលើ​ស្ថានីយទូរទស្សន៍ និង​ធនាគារ​មួយចំនួន​របស់​កូរ៉េខាងត្បូង ត្រូវបាន​ការិយាល័យ​នៃ​ទីក្រុង​សេ​អ៊ូ​ល​ថ្លែង​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ជា​ស្នាដៃ​របស់​ចិន ព្រោះ​តាម IP address ដែល​ចាប់បាន​គឺ​មាន​ប្រភព​នៅ​ចិន ដែល​ផ្ទុយស្រឡះ ដោយ​មុននេះ គេ​បាន​សង្ស័យ​ថា ជា​ស្នាដៃ​កូរ៉េខាងជើង​។​
s1.reutersmedia.net
​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ Yonhap បាន​ដកស្រង់​នូវ​សម្ដី​របស់​មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ថា តាម​ការស្រាវជ្រាវ​រក​ឃើញថា IP address មកពី​ប្រទេស​ចិន​។ នៅមុននេះ ស្ថាប័ន​សារព័ត៌មាន​របស់​កូរ៉េខាងត្បូង ត្រូវ​បាន​រង​ការវាយប្រហារ ដែល​នៅ​ក្នុង​នោះ ត្រូវបាន​គេ​រកឃើញ​ថា IP address មាន​ប្រភព​មក​ពី​ចិន​។​

​យោង​តាម​ការចុះ​ផ្សាយ​បានឲ្យដឹងថា មាន​ស្ថានីយទូរទស្សន៍​ចំនួន ៣​ត្រូវ​បាន​រង​ការវាយប្រហារ ដែល​មាន​ដូចជា​ស្ថានីយទូរទស្សន៍ YTN, MBC និង KBS ហើយក៏​មាន​ធនាគារ​ធំៗ​ចំនួន ២​គឺ Shinhan Bank និង NonhHyup Bank រង​ការវាយប្រហា​រដែរ​។​
​ខណៈ​នេះ មន្ត្រី​ជំនាញ​របស់​កូរ៉េខាងត្បូង​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​បន្តទៅ​ទៀត​លើ​ករណី​ខាងលើ​៕​
china-computer-hac_1963116c

A-joint-US-South-Korean-c-010D5B39510-E738-4B28-B976-3B5619E38522_w640_r1_s

មតិយោបល់