ព័ត៌មានជាតិ

កីឡាករ Antonio Valencia បញ្ហា​ជើង​ធ្វើឲ្យ​អាក់អន់ចិត្ត​

ស្លាប​ប្រយុទ្ធ​របស់​បិសាច​ក្រហម​កីឡាករ Antonio Valencia បានបង្ហាញ​ព័ត៌មាន​ឲ្យដឹងថា សម្រាប់​រដូវ​កាល​នេះ ខ្លួន​ដូចជា អាក់អន់ចិត្ត​ណាស់​។​
​កីឡាក​រវ័យ ២៧ ឆ្នាំ ត្រូវបាន​គេ​ជ្រើសរើស​ជា​កីឡាករ​ដែល​លេង​បានល្អ​ប្រចាំឆ្នាំ នៅ Old Traford កាល​ពី​រដូវ​កាល​កន្លង​ទៅ​។​
valencia-antonio_2900831
​កីឡាករ​ស​ញ្ជា​តិ​អេក្វាឌ័រ រូបនេះ ត្រូវបាន​គេ​ដឹង​ថា​ទម្រង់​លេង​របស់ខ្លួន​ដូចជា​មាន​ការធ្លាក់ចុះ ដោយសារ​តែ​បញ្ហា​របួស​ជើ​ង​នោះ​។​

​ទោះជា​យ៉ាងណា​កីឡាករ​រូបនេះ​បានឲ្យដឹងថា វា​មិន​ដល់​ថ្នាក់​ចាកចេញ​ពី​ទីលាន​ប្រកួត​នោះទេ ឬ​បញ្ចប់​អាជីព ដោយ​នៅ​តែ​សង្ឈឹមថា និង​អាច​បង្ហាញ​ទម្រង់​លេង​ល្អ របស់​ខ្លួន​ឡើងវិញ ទោះ​ពេលនេះ​ខ្ញុំ​ដូចជា​មាន​អារម្មណ៍​ថា ស្អប់​ជើង​ខ្លួនឯង​ក៏​ដោយ ដែល​កំពុង​មាន​បញ្ហា​នោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Valencia បាន​ចូលរួម​លេងឲ្យ​បិសាច​ក្រហម កាល​ពី​រដូវ​កាល​ក្តៅ ឆ្នាំ ២០០៩ បន្ទាប់​ពី​ទិញ​បី​ក្លិប Wigan Athletic ដោយ​តម្លៃ​​​ខ្លួន £16 millions ៕​

មតិយោបល់