សមាគម៍បាល់ទាត់ប្រចាំប្រទេសWalesបានបង្ហោះរូបកីឡាករGareth Baleខ្សែរបំរើប្រយុទ្ធស្លាបរបស់Spurកាលពីពេលថ្មីៗនេះនៅលើទំព័រTwitter របស់ខ្លួន។រូបភាពបានបង្ហាញពីការហ្វឹកហាត់របស់កីឡាកររូបនេះជាមួយមិត្តភក្តិរួមក្រុម ក្នុងគោលបំណងជម្រះមន្ទិលនិងពាក្យចចាមអារាមថាBaleមិនអាចចូលរួមការប្រកួតជើងបន្ទាប់ជាមួយនឹងក្រុមជំរើសជាតិក្រូអាតនាថ្ងៃស្អែកនេះនៅទីក្រុងSweansea នាពហុកីឡដ្ឋានLiberty Stadium ក្នុងការការប្រកួតជម្រុះពានរង្វាន់ពិភពលោក2014ប្រចាំតំបន់។
ស្ថិតក្នុងលេខរៀងទី3ក្នុងពូលជាមួយក្រូអាតដែលក្រូអាតមានពិន្ទុដល់ទៅ13រួចទៅហើយនៅក្នុងដៃឈរនៅចំណាត់ថ្នាក់លេខ2ក្នុងតារាងពូលA ដែលធ្វើឲ្យការប្រកួតលើកនេះជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមជំរើសជាតិខ្លួនផង ដូចនេះបើទោះជាកីឡារករGareth Bale បានទទួលរងគ្រោះថ្នាក់កជើងនិងបញ្ហាក្រពះកាលពីប្រកួតឈ្នះលើScoltlandក៏ដោយកីឡាកររូបនេះនៅតែប្រឹងប្រែងហ្វឹកហ្វាត់ដដែលដើម្បីនឹងចូលរូមជួយក្រុមរួមជាតិរបស់ខ្លួនឲ្យខានតែបាន។
កីឡាករGareth Baleក៏បានសរសេរផងដែរនៅលើទំព័រTwitterរបស់ខ្លួនថារូបគេជឿជាក់ថាទាំងកាយសម្បទាននិងការរៀបចំសម្រាប់ការប្រកួតលើកនេះគឺរួចរាល់អស់ហើយ៕
មតិយោបល់