ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្ត្រី២នាក់ស្លាប់និងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខពេទ្យ១៦មករា ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជនរងគ្រោះអ្នកជិះម៉ូតូមានឈ្មោះ ខៀវ ចាន់ណា ភេទស្រី អាយុ៣១ឆ្នាំ ជាស្ត្រីម៉ាស្សា ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ, និងម្នាក់ទៀតមានឈ្មោះ ពុធ សុភក្តិ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាអ្នកម៉ាស្សាដូចគ្នា រងរបួសធ្ងន់ អ្នកទាំង២ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្ទឹងត្រែង 1B-3534 ត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង រួចរត់បាត់ស្រមោល៕
មតិយោបល់