កណ្តាលៈ ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល
បានកើតទ្បើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ផ្ទះជនរងគ្រោះ មានចំនួន ២គ្រួសារ
១-ឈ្មោះ អ៊ិន វ៉ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ ផ្ទះខ្ពស់១ខ្នង ទំហំ៥x ៧ម៉ែត្រ ធ្វើអំពីឈើ សរសឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងឈើ រនាបឬស្សី ។ សម្ភារខូចខាតរួមមាន ចានឆ្នាំង មុងភួយ ខោអាវ តុ ទូ និងខូចខាតផ្ទះទាំងស្រុង។
២-ឈ្មោះឌី រ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ផ្ទះខ្ពស់២ខ្នង ទំហំ៦x៨ម៉ែត្រ ធ្វើអំពីឈើ សរសបេតុង ដំបូលស័ង្កសី ជញ្ជាំងឈើ រនាបឈើ មានតសំយ៉ាបស័ង្កសីខាងមុខផ្ទះ។
សម្ភារខូចខាត រួមមាន មុងភួយ ចានឆ្នាំង ខោអាវ តុ ទូ គ្រែ ម៉ាស៊ីនភ្លើង១គ្រឿង ម៉ាស៊ីនបូបទឹក២គ្រឿង រួមទាំងរបស់របរប្រើប្រាស់ និងផ្ទះទាំងស្រុង ។
ករណីអគ្គិភ័យនេះ បណ្តាលពីការឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះឈ្មោះអ៊ិន វ៉ន និងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះទេ៕
មតិយោបល់