វ៉ាស៊ីនតោន:លោកChuck Hagelដែលទើបនឹងឡើងកាន់តំណែងថ្មីជាលេខាធិការក្រសួងការពារជាតិបានទទួលជំនួបតាមទូរស័ព្ទជាមួយដៃគូពិភាក្សាខាងភាគីរុស្ស៊ីលោកSergey Shoyguកាលពីថ្ងៃច័ន្ទលើបញ្ហាមួយចំនួនដែលទាក់ទងនឹងសន្តិសុខពិភពលោកនិងមានការយល់ព្រមព្រៀងគ្នាលើបញ្ហាការការពារមីស៊ីលផងដែរ។
ក្នុងការរាយការណ៍មួយពីមន្ទីរប៉ង់តាហ្គោនរបស់អាមេរិកបាននិយាយថាលោកShouyguបានទួរស័ព្ទទៅលោកHagelក្នុងគោលបំណងចូលរួមអបអរសាទរនឹងការឡើងកាន់តំណែងថ្មីរបស់លោកHagel។ក្រៅពីបញ្ហាមីស៊ីលភាគីទាំងសងខាងក៏បានផ្តោះប្តូរមតិទៅលើបញ្ហាមួយចំនួនទៀតដូចជាអាហ្គានីស្ថាន ស៊ីរី អ៊ីរ៉ង់និងកូរ៉េខាងជើង។
លោលShouyguបានបញ្ជាក់ពីបំណងរបស់គាត់ក្នុងការពិភាក្សាឡើងវិញជាមួយនិងអាមេរិកលើបញ្ហាគ្រាប់មីស៊ីលខណះដែលលោកHagelក៏បានយល់ព្រមតាមសំណើរក្នុងការលើកការប្រជុំសាជាថ្មីជាមួយនឹងរុស្ស៊ីដោយនឹងអនុញ្ញាតិឲ្យលោកJim Millerដែលជាជំនួយការនិងទីប្រឹក្សាជាអ្នកចូលរួម។
លោកHagelក៏បានប្រាប់ទៅលោកShouyguផងដែរថាខណះដែលអាហ្គានីស្ថានហាក់ដូចជាមានភាពប្រសើរបន្តិចហើយ អាមេរិកនឹងនៅតែព្យាយាមឲ្យរុស្ស៊ីនិងប្រទេសដទៃទៀតនូវព័ត៌មានពីស្ថានភាពនិងសភាពការណ៍នានាដែលអាមេរិកទទួលបាន៕
លោក Sergey Shoygu
លោក Chuck Hagel
មតិយោបល់