កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង…

អ៊ុយក្រែន ផ្ដាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ក្រោយទទួលស្គាល់ឯករាជ្យភាពតំបន់ផ្ដាច់ខ្លួន

(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងភ្លាមៗ ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់តំបន់ ផ្ដាច់ខ្លួន ២ គាំទ្រដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតនៃប្រទេសជារដ្ឋឯករាជ្យ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានពិចារណាឃើញថាការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ហើយការប្រកាសទទួលស្គាល់នេះដែរ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២…

កូរ៉េខាងជើង ទទួលស្គាល់ឯករាជ្យភាពតំបន់ផ្ដាច់ខ្លួន២ នៅភាគខាងកើតអ៊ុយក្រែន

(ឡុងដ៍)៖ កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ការប្រកាសទទួលស្គាល់ខាងលើ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ី និងស៊ីរី។ នៅក្នុងសារបង្ហោះនៅលើបណ្ដាញតេឡេក្រាម មេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត លោក ដេនីស ពូស៊ីលីន…

កូរ៉េខាងត្បូង ព្រមានសងសឹក ក្នុងករណីមានការបង្កហេតុពីសំណាក់កូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ។ នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ។…

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ប្រាប់ចិនពីកង្វល់ ជុំវិញបញ្ហាកូរ៉េខាងជើង

(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានលើកឡើងពីកង្វល់ជាមួយមន្រ្តីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងប៉េកាំង នៅក្នុងអង្គការសហប្រជាជាតិលើដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុងការធ្វើបទបង្ហាញខ្លីមួយពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះ…

ចិន ថារង់ចាំមើលប្រតិកម្ម UN ចំពោះការធ្វើតេស្ដនុយក្លេអ៊ែរ ក្រោយវ៉េតូទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

(យូអិន)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាទីក្រុងប៉េកាំង មិនចង់ឃើញកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញនោះទេ ឆ្លើយតបទៅនឹងការរិះគន់របស់សហរដ្ឋអាមេរិក ដែលចោទសួរថាតើ ហេតុអ្វីបានជា ចិនបោះឆ្នោតវេតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ចាង ជុន…

អាមេរិកថាពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) នៅថ្ងៃអង្គារនេះបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ឆូ យ៉ុន ដុង…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង៨គ្រាប់ ក្រោយអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់សមយុទ្ធយោធា

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមាន ការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីល នៅម៉ោងចន្លោះពី៩៖០៨នាទី…

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស…

UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណៈចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។ ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។…