ព័ត៌មានជាតិ

២​៤​ ​នា​ក់​​បា​ត់​ប​ង់​​ជី​វិ​ត​​​ដោ​យ​​សា​រ​​​ឡា​ន​​ក្រុ​ង​​បើក​​​ធ្លា​ក់​​ជ្រ​​​ល​ង​​ជ្រោះ​​

​ទីក្រុង​Lima: យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ 24 ​នាក់​ដែល​ភាគច្រើន​ជា​កម្មករ​រុករក​រ៉ែ បាន​បាត់បង់​ជីវិត​ហើយ ​24 ​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ឡានក្រុង​បើក​ធ្លាក់​ជ្រលង​ជ្រោះ​មួយ​កន្លែង​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ប៉េ​រូ កាល​ពី​ថ្ងៃ​ពុធ​​ម្សិល​មិញ​​។​
61364426479_295x200
​ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ​7​ ព្រឹក​នៅ​ពេលដែ​រថយន្ត​កំពុង​បើកបរ​នៅលើ​high way​មួយ​ចម្ងាយ​ប្រមាណ ​1000​ គីឡូ​ម៉ែត​ពី​ទីក្រុង​Lima​របស់​ប៉េ​រូ​។​ដោយ​បើកបរ​ក្នុង​គោលដៅ​ពី​តំបន់​ទីប្រជុំជន ​Orocampa​ ទៅ​កាន់​ទីក្រុង​ Arequipa ​ក្នុង​ចម្ងាយ​ប្រហែលជា​150​គីឡូ​ម៉ែត​ពី​គ្នា​ដែល​មាន​អ្នកដំណើរ​សរុប​48​នាក់​ដើម្បី​ចូលរួម​ពិធីបុណ្យ ​Holy Week​។​នៅ​ពេល​រថយន្ត​បរ​បាន​ចម្ងាយ​84​គីឡូ​ម៉ែត​នៅលើ​កំណាត់​ផ្លូវ​នេះ​ស្រាប់តែ​កង់ឡាន​រអិល​ធ្វើឲ្យ​រថយន្ត​រអិល​ចេញពី​ផ្លូវ​ហើយ​ធ្លាក់​ចុះ​ទៅ​ក្រោម​ជ្រលង​ប្រហែលជា​ 100​ ម៉ែត​តែម្តង​។​
​អជ្ញាធរ​បាន​រាយការណ៍​ថា​ចំនួន​នៃ​អ្នកស្លាប់​អាច​នឹង​កើនឡើង​ខ​ណះ​ដែល​ក្រុម​អ្នក​សង្គ្រោះ​នៅ​កំពុងតែបន្ត​ការរុករក​នៅឡើយ​ហើយ​ការងារ​នឹង​ប្រើ​រយះពេល​យូរ​ដោយសារ​តែ​លក្ខណ​នៃ​សណ្ឋាន​ដី​ចោតៗ​ដែល​ពិបាក​ក្នុង​ការរុករក​។​ជនរងគ្រោះ​ដែល​រងរបួស​ខ្លាំង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អស់​ហើយ​ដើម្បី​ទទួល​ការព្យាបាល​។​
BusAccidente_ElComercio
​លោក​Hugo Zea ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ប្រចាំ​តំបន់​បាន​និយាយថា​រថយន្ត​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ហើយ​បាន​ថែម​ទាំង​ដំណើរការ​នៅ​ទីនោះ​អស់​រយះពេល​បី​ឆ្នាំ​មកហើយ​ចំណែក​ប្រព័ន្ធ​GPS​ក៏មាន​ដែរ ដូចនេះ​ហើយ​យើង​មិន​អាច​កំណត់​ពី​មូលហេតុ​នៃ​ការណ៍​គ្រោះថ្នាក់​លើក​នេះ​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​មាន​ប្រជាជន​ប៉េ​រូ​ 3500​ នាក់​បាន​បាត់បង់​ជីវិត​ជា​រៀងរាល់ឆ្នាំ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ភាគច្រើន​គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ការ​ងងុយដេក​និង​បញ្ហា​គ្រឿង​ម៉ាស៊ីន​៕​

មតិយោបល់