ព័ត៌មានជាតិ

Olivier Giroud បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​នឹង​កាំភ្លើង​ធំ​រហូតដល់​ឆ្នាំ ២០១៨

​ខ្សែប្រយុទ្ធ​ក្លិប​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Olivier Giroud បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ថ្មី ជាមួយ​ក្លិប​រហូតដល់​ឆ្នាំ ២០១៨ ។​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ហើយ​ព័ត៌មាន​ជា​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ ។​
Olivier Giroud
​យោង​តាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា កិច្ចសន្យា​ថ្មី​នេះ​នឹង​ធ្វើឲ្យ Giroud រកចំណូលបាន ៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ហើយ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​បំផុត​ដែល​បន្ត​កិច្ចសន្យា​ថ្មី​នៅ​ទឹកដី Emirates បន្ទាប់​ពី​កីឡាករ Laurent Koscielny (​ឡូ​រ៉ង់ កូ​ស្គែល​នី​) Per Mertesacker (​ភើ មឺតេ​ហ្សេ​កគ័រ​) Wojciech Szczesny (​វ៉ូ​សេស សេ​សស្នី​) Santi Cazorla (​សា​ន់ទី កា​ហ្សូ​ឡា​) និង Tomas Rosicky (​ថូ​ម៉ាស រ៉ូស៊ី​ក​គី​) ។​គួរបញ្ជាក់​ថា បច្ចុប្បន្ន Giroud កំពុង​មាន​បញ្ហា​របួស​ជើង​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជាសះស្បើយ​ឡើងវិញ​នៅក្នុង​ឆ្នាំ​ថ្មី ៕​

មតិយោបល់