ព័ត៌មានជាតិ

ទ្រនាប់ជើង​តែមួយ​គ្មាន​ពីរ ដាក់តាំង​បង្ហាញ​នៅ​ថ្ងៃ Shoe Festival

​របកគំហើញ​ថ្មី​ដែល​ទទួលបាន​ប្រជាប្រិយភាព តាមរយៈ​ការ​រចនា របស់​អ្នក​រចនា Jimmy Choo និង ទូត​ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយជា​សម្ព័ន្ធភាព ឈានដល់​ការបើក​បង្ហាញ​កម្មវិធី​តាំង​បង្ហាញ​។​

​ខណៈ​ដែល​មក​ទស្សនាកា​រដាក់​តាំង​បង្ហាញ​ទ្រនាប់ជើង ដែល​ធ្វើ​ដោយ​ដៃ​ខ្លួនឯង ដោយ​ត្រូវ​គេ​យកមក​ធ្វើ​ការសាកល្បង​នោះ Jimmy Choo ដូច​ចា​មាន​ភាព​ភ្ញាក់ផ្អើល​ចំពោះ​គំនិត និង​បណ្តាញ​សង្គម ជាពិសេស​យុវវ័យ​គួរតែ​យកតម្រាប់​តាម​។​

​ទ្រនាប់ជើង​ដែល​រចនា​ដោយ លោកស្រី Jimmy Choo ដែលជា​អ្នក​រចនា​លំដាប់​ពិភពលោក ផលិត​ឡើង​ពី​រូប​ធាតុ​ដើម រួមមាន ថង់​ផ្លា​ស្ទិក ប្រភេទ​សម ច​ង្កឹះ ឈើ ព័រ​សឺ​ឡែន យក​ទៅ​ផ្សំ​ជាមួយនិង រោម​សត្វ សំបក​ខ្វៅ​ខ្ច​ង និង​ឡេវ ដើម្បី​បង្កើត​ទ្រនាប់ជើង​នេះ​ឡើង ដែល​ជា​សារ​មួយ​យ៉ាង​ល្អ ជូន​ដល់​ក្រសួង​បរិស្ថាន​។​

​ការ​ដាក់​តាំង​បង្ហាញ​ទ្រនាប់ជើង​នេះដែរ​ធ្វើឡើង​ចំ​ថ្ងៃ​បុណ្យ​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​ក្រោម​ប្រធានបទ shoe Festival ដោយ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ២៨ ដល់​ថ្ងៃ​ទី ៣១ ខែ មិនា ឆ្នាំ ២០១៣ ។​

​លោកស្រី Ng Yen Yen ដែល​ជា​ប្រធាន​ស្ថាប័ន​ទេសចរណ៍​ម៉ាសឡេស៊ី បាន​ចែករំលែក និង​បើក​ពិធី Shoe Festival គឺ​ក្នុង​គោល​គំនិត​មួយ​ផ្តល់ សារប្រយោជន៍ ជួយ​ផ្សព្វផ្សាយ​ទំនិញ ទៅកាន់ អ្នក​ទេសចរណ៍​នៅ​កូឡា​ឡាំ​ពួរ ដើម្បី​មក​ទំនិញ​ដែល​ខ្លួន​ត្រូវការ​នៅ​ហាង​ទំនិញ ដូចជា​ទ្រនាប់ជើង​៖Fiorucci, Snowfly, Larrie, Verns, Geox, Good Arch, Alfico Ecco, Timberland ដែល​មិនយូរប៉ុន្មាន នឹង​ក្លាយជា​គ្រួសារ​ជាមួយ​និង​អ្នក​ទេសចរណ៍​ជាក់​ជាមិនខាន​៕
anh1

anh2anh3anh4anh5anh6anh7anh9anh11anh12

jimmy-choo

មតិយោបល់