ព័ត៌មានជាតិ

ស្រីស្រស់ជិះម៉ូតូអត់គោរពច្បាប់ ឃើញប៉ូលិសបត់ក្រោយមិនប្រយ័ត្នត្រូវគេបុកសន្លប់ស្តូក

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរចរណ៍ ដោយសារជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ នារីវ័យក្មេងម្នាក់បានសន្លប់ស្ដូកស្ដឹង ខណៈបើកបរខ្វះការប្រុងប្រយ័ត្ន ពេលឃើញប៉ូលិសដាក់អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក វេលាម៉ោង១៣:១៨នាទីនាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាចំការកៅស៊ូខ្លាំងលើ សង្កាត់លេខ១ ភូមិ១ ខេត្តព្រះសីហនុ ។

ប្រភពឲ្យដឹងថា ជនរងគ្រោះជានារីត្រូវបានគេស្គាល់ថា ជាកូនរបស់ពេទ្យ ហ៊ុន មុខរោងចក្រ ជិះម៉ូតូម៉ាក់ CETS ពណ៌ស គ្មានស្លាកលេខ ។

ឯភាគីម្ខាងទៀត បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណរបួសស្រាល ជិះម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ- 1E-0197 អ្នកទាំង០២បើកបរស្របទិសគ្នា ។

នារីរងគ្រោះត្រូវបានរថយន្តពេទ្យប៉ូលិសចរាចរដឹកយកទៅព្យាបាបនៅមន្ទីពេទ្យ រីឯម៉ូតូទាំង២គ្រឿងត្រូវប៉ូលិសចរាចរណ៍យកមករក្សាទុក រងចាំកាដោះស្រាយ៕

photo_2016-05-07_16-31-15 photo_2016-05-07_16-31-13

មតិយោបល់