យានអវកាសមួយផ្សេងទៀតដែលមានអវកាសយានិកបីនាក់ដែលធ្វើការជាមួយបានបាញ់ក្នុងថ្ងៃសុក្រនេះពីមជ្ឈមណ្ឌលអវកាស Baikonur នៅក្នុងប្រទេសកាហ្សាស្តង់។
តាមការផ្សាយផ្ទាល់មួយបានឃើញថាយានអវកាសដែលមានឈ្មោះ Soyuz TMA-08M ត្រូវបានហោះឡើងដោយការបាញ់រ៉ូកែត Soyuz-FG ហើយដែលបានចាកចេញពីផែនដីនៅវេលាម៉ោង20និង43នាទីថ្ងៃព្រហស្បតិ៍ម៉ោងសាកលត្រូវនឹងម៉ោង 3 និង 43 ទៀបភ្លឺនៅកម្ពុជា។
ដោយមានអ្នកតារាវិទ្យាសាស្ត្រជនជាតិរូស្ស៊ីពីរនាក់លោក Pavel Vinogradov និងលោក Alexander Misurkin ហើយក៏មានអ្នកអវកាសយានិករបស់អាមេរិកម្នាក់ផងដែរគឺលោកChristopher Cassidy។យានអវកាសSoyuz នឹងបានភ្ជាប់ជាមួយនឹងស្ថានីយអវកាសអន្តរជាតិនៅក្នុងរយះពេល6ម៉ោងបន្ទាប់ពីការបាញ់បង្ហោះ៕
មតិយោបល់