វ៉ាស៊ិនតោន:ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅរដ្ឋ Virginia របស់អាមេរិកបានធ្វើឲ្យបាត់បង់ជីវិតមនុស្សបីនាក់និងរថយន្តប្រមាណ 75គ្រឿងទៀតរងការខូចខាតផង។
តាមរយះការដកស្រង់ពត៍មានពីនាយកដ្ឋានដឹកជញ្ជូនរបស់ទីក្រុង Virginia បានឲ្យដឹងថាវាបានកើតឡើងនៅវេលាម៉ោងប្រមាណជា 1 និង 15 នាទីថ្ងៃត្រង់ថ្ងៃអាទិត្យម្សិលមិញនៅត្រង់ព្រំប្រទល់នៃរដ្ឋ Carolina ខាងជើងនិងតំបន់ Fancy Gap ហើយនៅពេលដែលកំពុងធ្លាក់អ័ព្ទយ៉ាងខ្លាំងផងដែរ។មនុស្សបីនាក់ត្រូវបានស្លាប់ហើយជាង 20 នាក់ទៀតរបួសធ្ងន់និងស្រាល។
ការឆ្លងកាត់និងធ្វើដំណើរនៃតំបន់ទាំងពីរត្រូវបានបិទនៅពេលដែលក្រុមអ្នកត្រួតពិនិត្យកំពុងធ្វើការវិភាគនៅតំបន់កើតហេតុការណ៍នោះហើយអ្នកបើកបរទាំងឡាយត្រូវបានគេអនុញ្ញាតិឲ្យស្វែងរកផ្លូវកាត់ផ្សេងដើម្បីធ្វើដំណើរជំនួសផ្លូវមួយនេះ៕

មតិយោបល់