ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ប្រើដាវសាម៉ូរៃ វាយប្លន់ បានសម្រេច មួយថ្ងៃ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ : ជនសង្ស័យ ៣ នាក់ប្រើដាវសាមម៉ូរៃវាយប្លន់សម្រេចបានមួយថ្ងៃ តែសំណាងមិនសូវល្អត្រូវបានសមត្ថកិច្ចក្របួចជាប់ កាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក ឯម ភារី នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៦ ជនរងគ្រោះឈ្មោះ ឌី ពិសី អាយុ២២ឆ្នាំ ធ្វើការនៅក្រុមហ៊ុន១ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី ជាមួយមិត្ដភ័ក្ដិ បន្ទាប់មកបានធ្វើដំណើរត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុបានជួបជាមួយនិង ជនសង្ស័យ២នាក់ បានស្ទាក់ម៉ូតូ ហើយយកដាវសាម៉ូរៃគំរាមវាយប្លន់យកម៉ូតូ ពីជនរងគ្រោះរហូតបានសម្រេច ហើយបានជិះគេចខ្លួន បាត់ស្រមោល តែម្ដង។

កន្លងបានមួយថ្ងៃក្រោយមក ជនរងគ្រោះបានឃើញ ជនសង្ស័យជិះម៉ូតួរបស់ខ្លួន ក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចឲ្យ ជួយអន្ដរាគមន៍ ក្រោយពីទទួលបានដំណឹងភ្លាម លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍ស្ទឹងមានជ័យ បានឲ្យកម្លាំងរបស់លោក បានចុះទៅដល់កន្លែង ហើយឃាត់ខ្លួនបាននូវជនសង្ស័យ ម្នាក់ ឈ្មោះ កាន់ បញ្ញារិទ្ធ អាយុ៣១ឆ្នាំ ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីសាកសួរជនសង្ស័យរួបមកទើបឈាដល់ឃាត់ខ្លួនបាននូវជនសង្ស័យចំនួន ២នាក់ បន្ថែមទៀត មាន ឈ្មោះ ញិល តុលា អាយុ ៣៨ ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង ឈ្មោះ ហេង សារឿន ហៅ ពៅ អាយុ៣៦ឆ្នាំ ស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ អធិការរដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនិតិវធី៕

Robber_01_05_16_01 Robber_01_05_16_02

មតិយោបល់