ចាប់ពីថ្ងៃទី ០១ខែមេសា ឆ្នាំ ២០១៣ នេះតទៅ គេហទំព័រវីដេអូយក្ស Youtube ឈប់ទទូលយកវីដេអូផ្សេងៗ ដើម្បីធ្វើការស្វែងរកវីដេអូកំពូល ល្អដាច់គេដែលនឹងធ្វើការប្រកាសនៅក្នុងឆ្នាំ ២០២៣។
យោងតាមក្រុមហ៊ុន Youtube (Google) បានឲ្យដឹងថា ដើម្បីស្វែងរកកំពូលវីដេអូនៅក្នុងឆ្នាំ ២០២៣ គេហទំព័រ Youtube បានសម្រេចចិត្តឈប់ទទួលយកវីដេអថ្មី។ លោក Salar Kamangar នាយកប្រតិបត្តិ YouTube មាននិយាយថា “ យើងចាប់ផ្ដើម YouTube ក្នុងឆ្នាំ ២០០៥ ហើយគោលដៅរបស់យើងគឺចង់ជ្រើសរើស វីដេអូណាដែលល្អជាងគេលើពិភពលោក”។
គួរបញ្ជាក់ផងដែរថា គេហទំព័រ YouTube ជាគេហទំព័រ ចែកចាយវីដេអូ ដែលបានបង្កើតឡើងដោយស្ថាបនិកចំនួន៣រូបគឺលោក Steve Chen, Chad Hurley និង Jawed Karim កាលពីថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ២០០៥ ក្រោយមកក្នុងឆ្នាំ ២០០៦ គេហទំព័រវីដេអូមួយនេះ ត្រូវក្រុមហ៊ុនយក្ស Google ទិញយក ក្នុងតម្លៃ ១,៦៥ពាន់លានដុល្លារអាមេរិក៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់