តាមប្រភពព័ត៌មានពីស៊ិនហួរបានឲ្យដឹងថាជប៉ុននិងអាមេរិកគ្រោងនឹងបញ្ជូននូវប្រភេទយន្តហោះម៉ាក MV-22 Osprey ជាលើកទីពីរតាមកប៉ាល់មកកាន់ជប៉ុននាខែកក្កដាខាងមុខនេះ។
យន្តហោះប្រភេទ Osprey ដែលបានបញ្ជូនមកជាលើកទីមួយគឺនៅក្នុងឆ្នាំមុនហើយខណះដែល12 គ្រឿងទៀតដែលត្រូវបញ្ជូនបន្ថែមកំពុងតែបញ្ឈរចោលនៅមូលដ្ឋានទ័ពរបស់អាមេរិកក្នុងតំបន់Iwakuni ប៉ុន្តែនឹងត្រូវបញ្ជូនមកកនា់មូលដ្ឋានទ័ពអាមេរិកដែលនៅលើកោះ Okinawa វិញ។
អាមេរិកមានបំណងបញ្ជូនយន្តហោះលើកទីពីរមកកាន់ Okiniwa តែម្តង តែត្រូវរដ្ឋាភិបាលទីក្រុងតូក្យូបដិសេធដោយមានមូលហេតុខ្លាចមានការអាក់អន់ចិត្តពីសំណាក់ប្រជាពលរដ្ឋលើការដាក់ទ័ពនេះ។រដ្ឋាភិបាលនៃទីក្រុងទាំងពីរនឹងចាប់ផ្តើមការពិភាក្សាយ៉ាងឆាប់រហ័សមួយក្នុងការនាំយកយន្តហោះទាំងនោះមកកាន់Iwakuniមុននឹងបញ្ជូនទៅកាន់Okinawa៕
មតិយោបល់