ព័ត៌មានជាតិ

រ​ថ​យ​ន្ត​​​ក្រុ​ង​​បើ​ក​​​ធ្លា​ក់​​ស្ពា​ន​​​ ​យ៉ា​ង​ហោ​ច​​ណា​ស់​៧​ ​នា​ក់​​ស្លា​ប់​​នៅ​ប្រេ​ស៊ី​ល​​

Rio De Janeiro: រថយន្ត​ក្រុង​បើក​ធ្លាក់​ស្ពាន​មួយ​គ្រឿង​បាន​សម្លាប់​យ៉ាងហោច​ណាស់​អ្នកដំណើរ​ 7 ​នាក់​បាន​ស្លាប់​និង​ធ្វើឲ្យ​របួស ​6​ នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​អង្គារ​កន្លងទៅ​នេះ​​នៅពេលដែល​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​Rio De Janeiro របស់​ប្រទេសប្រេ​ស៊ីល​។​

​ហេតុការណ៍​បើក​ធ្លាក់​ស្ពាន​បាន​កើតឡើង​នៅ​ប្រមាណ​ម៉ោង​ 19 ​និង ​30​ នាទី​ម៉ោង​សាកល​នៅពេលដែល​ឡានក្រុង​មួយ​បាន​បើក​ធ្លាក់​ចេញពីរ​បា​បង្កាន់ដៃស្ពាន​ហើយ​ធ្លាក់​ទៅ​ក្រោម​កំពស់​ប្រហែល​4​ម៉ែត​និង​បន្ទាប់មក​បាន​បណ្តាលឲ្យ​មាន​ការស្ទះច​រាចរ​ណ៍​យ៉ាងខ្លាំង​។​

​ចំនួន​នៃ​អ្នកស្លាប់​ត្រូវ​បាន​បញ្ជាក់ថា​គឺ​មាន​ 7​ នាក់​ខ​ណះ​ដែល​5​នាក់​ជា​បុរស​ពេញវ័យ​និង​ 2 ​នាក់​ទៀត​ជា​ស្ត្រី​។​ថ្វី​ត្បិត​ចំនួន​នៃ​អ្នករងរបួស​សំរាប់​ឥឡូវ​មានតែ ​6​ នាក់​មែនហើយ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រួចរាល់​ហើយ​ក៏​ប៉ុន្តែ​គេ​អាច​ប៉ានស្មាន​ថា​នឹង​មាន​ការកើនឡើង​នៅពេល​ដែល​ក្រុម​ជួយ​សង្គ្រោះ​នៅ​បន្ត​ការងារ​នៅ​ឡើយ​។​

​មិនទាន់​មាន​មូលហេតុ​នៃ​ការ​បណ្តាលឲ្យ​មាន​ហេតុការ​ណ៍​នេះ​កើតឡើង​យ៉ាង​ដូច្នេះ​នៅ​ឡើយ​ប៉ុន្តែ​មាន​ប្រភព​មួយ​ចំនួន​បាន​និយាយថា​អ្នកបើកបរ​មាន​ការឈ្លោះប្រកែក​ជាមួយនឹង​អ្នកដំណើរ​ពី​ថ្លៃ​សំបុត្រ​មុន​ពេល​រថយន្ត​បើក​ធ្លាក់​ស្ពាន​៕​
132280424_101n

132280424_81n132280424_91n

មតិយោបល់