ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តមួយគ្រឿង បានបើកបុកទ្រូងផ្លូវនៅក្បែរក្ដាន់ពីរ បណ្ដាលឲ្យបាក់បែក និងរថយន្តខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6402 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ជាមួយនឹងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យបាក់របាំងថ្មអស់១កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អ មិនបង្កឲ្យអ្នករងរបួសទ្បើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង រួចយករថយន្តបង្កទៅរក្សាទុនៅប៉ុស្តិ៍នគរបាល ដើម្បី រង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់