ព័ត៌មានជាតិ

ក្លិ​ប​ ​PSG​ ​ចា​យ​​លុ​យ​​ដូ​ច​​គេ​​ជះ​​ចោ​ល​​​ដើ​ម្បី​​ទិ​ញ​ ​Rooney​​ ​ឲ្យ​​ខា​ន​​តែ​​បា​ន​​​

ខាង Lack of Ligue 1 គឺ​នឹងប្រមាញ់យកកីឡាករ ខ្សែប្រយុទ្ធ​របស់​បិសាច​ក្រហម Wayne Rooney។​
វា​ដូច​ជាមិនយូរអង្វែង​សម្រាប់ព័ត៌មាន​ដែល​មិន​មាន​មូលដ្ឋានច្បាស់លាស់ ដោយ​ថ្មីនេះដែរ ប្រធានជាន់ខ្ពស់របស់ក្លិប PSG លោក Nasser Al-Khelaifi បាន​បញ្ជាក់​ថាគាត់និង​ធ្វើកុងត្រា​ជាមួយនិង​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​។​
rooney-619eb-crop1364907061472p
ប្រធាន​ជាន់ខ្ពស់​នៃក្លិប​មួយនេះ បានបន្ត​ឲ្យ​ដឹងថា កីឡាករ Rooney គឺ​​ជា​អ្នកលេង​​លើវាលស្មៅដ៏​អស្ចារ្យ​ ហើយក៏​ជា​កីឡាករ​​ប្រយុទ្ធ​លំដាប់ពិភពលោកផងដែរ ។​Nasser Al-Khelaifi សង្កត់​ធ្ងន់ពីលើ​ទៀតថា ខ្ញុំគិតថា​​រាល់ក្រុម ឬ​ក្លិប​ពិត​ជាចង់បានកីឡាករ​រូបនេះណាស់ ហើយ PSG ក៏ដូ​ចគ្នាដែរ​។ប៉ុន្តែនិយាយ​មក​​ដល់ត្រង់ចំណុចនេះ PSG មិន​បាននាំ​ខ្លួនកីឡាកររូបនេះ​មកកាន់ ក្លិប​ខ្លួននៅឡើយ​។​
ចំណែកប្រភពព័ត៌មានរបស់បារាំង​ឯណោះវិញ បាន​ចុះបង្ហាញ​ឲ្យដឹងថា ក្លិប PSG បាន​រៀបចំ​បង្ហាញគម្រោង​ដោយស្មោះត្រង់​ដើម្បីជ្រើសរើ​សសមាជិកថ្មីទាំង​ ១០ របស់ម​ក្លិប បិសាចក្រហម​។

ក្នុងករណី​ដែល​កីឡាករ Rooney ធ្វើការ​យល់ព្រម​ជាមួយ និង​ក្លិប PSG នោះ​ កីឡាករ​បិសាច​ក្រហម​រូបនេះ​និង​មាន​តម្លៃខ្លួន​ខ្ពស់ត្រដែត​ ហើយ​ចំណូលរបស់គាត់ និងសមតុល្យជាមួយនិងកីឡាករ Ibrahimovic ដោយប្រមាណ​ជា 14 លាន​យ៉ូរ៉ូ ​ក្នុង​​មួយ​រដូវ​កាល​ និង​រួម​ទាំង​ប្រាក់​កម្រៃ​ជើង​សារ​ផ្សេងៗ​ទៀត​៕

មតិយោបល់