ព័ត៌មានជាតិ

Update៖ សាហាវណាស់! ជម្លោះរឿងចរាចរឈានដល់ភាគីម្ខាង ត្រឡប់កង់បីទៅហៅបក្ខពួកមកបាញ់សម្លាប់មនុស្ស ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញៈ បុរស៣នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ស្លាប់ ២នាក់ និងរងរបួសធ្ងន់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ជនបង្កបាននាំបក្ខពួក មានកាំភ្លើងលើក គ្នាចូលទៅបាញ់ដល់វង់ផឹកស៊ី ផ្តើមចេញពីទំនាស់ពាក្យសម្តីរឿងចរាចររវាងម៉ូតូកង់បី ប៉ះជាមួយរថយន្តចតស្ងៀម ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង បុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង ៣នាក់៖
១/ឈ្មោះ ប៉ូ សុភី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅបុរីលឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសធ្ងន់ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត (ពេទ្យរុស្ស៊ី) ។
២/ឈ្មោះ សៀក លឹម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុ ស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
៣/ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជាងកាត់ដេរ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែកបុរសម្នាក់ទៀតដែលមានទំនាស់ជាមួយជនបង្ក មានឈ្មោះ អាត ថា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅក្បែរកន្លែងកើតហេតុ ពុំមានរងរបួសឡើយ ។

តាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុភាគីជនរងគ្រោះមានគ្នា ៤ ទៅ ៥នាក់ នាំគ្នាអង្គុយផឹកស៊ីមុខផ្ទះ នៅចំណុចកើតហេតុសុទ្ធតែ ពាក់អាវលឿង ដើម្បីយកហេងក្នុងថ្ងៃចូលឆ្នាំចិន ចំណែកជនបង្កបើកម៉ូតូកង់បី ក៏ពាក់អាវលឿងដែរ ។
ម្ចាស់រថយន្តមានឈ្មោះ អាត ថា ដាក់ចតរថយន្តនៅចិញ្ចើមផ្លូវ មុខផ្ទះតាំងពីថ្ងៃមកម្លេះ លុះដល់វេលាម៉ោង ៧និង៣០នាទីយប់ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ជាកង់បីរបស់ជនបង្ក បើកចូលតាមផ្លូវបេតុង ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចង្អៀត ម៉ូតូកង់បីបើកទៅមិនរួច និងរថយន្តតាកូម៉ាដែលឈប់ចត ដែលម្ចាស់មានឈ្មោះ អាត ថា ហើយជនបង្កបានស្រែកឡូឡារកមុខម្ចាស់រថយន្ត ទើបកើតជាជម្លោះពាក្យសម្តីមួយប្រ៉ាវវាយគ្នាតិចតួច ហើយជនបង្កបើកកង់បីចេញទៅបាត់មួយសន្ទុះ លុះដល់វេលាម៉ោង ៨យប់ ថ្ងៃដដែលស្រាប់តែលេចមុខជនបង្កបើកម៉ូតូកងបីមកវិញ រួមជាមួយបក្ខពួក ២នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿង មកដល់ឈប់ចុះ ជនសង្ស័យជាអ្នកបើកម៉ូតូកង់បី និងបក្ខពួកម្នាក់ទៀត បានចូលឈ្លោះប្រកែកគ្នា ដោយឡែកម្នាក់ទៀត មានកាំភ្លើងសៀត នឹងចង្កេះ តែនៅឆ្ងាយពីកន្លែង ជំលួស ២ទៅ ៣ម៉ែត្រ ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលជនបង្កសង្ស័យជា បងប្អូនកំពុងតែឈ្លោះ ហើយម្នាក់ជនបង្កសង្ស័យជា បងប្អូនបានដើរទៅដកកាំភ្លើង ពីបក្ខពួករបស់ខ្លួន ហើយបាញ់ទៅលើជនរងគ្រោះចំនួន ៣គ្រាប់ ហើយត្រូវ ៣នាក់ ដួលក្នុងថ្លុកឈាម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ចំណែកឈ្មោះ អាត ថា រត់រួចពុំត្រូវរបួសឡើយ ហើយក្រុមជនសង្ស័យនាំគ្នាបើកម៉ូតូគេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុជនរងគ្រោះ ២នាក់ ឈ្មោះ សៀក លឹម និងឈ្មោះ សុខ ស៊ីដេត ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីខ្មែរ ដើម្បីសង្គ្រោះបឋម នៅក្លីនិច ឯកជនសម្ភពចោមចៅ តែដោយរបួសធ្ងន់ធ្ងរពេកក្លីនិចឯកជន បានដឹកជនរងគ្រោះទៅសង្គ្រោះ បន្តទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលជនរងគ្រោះទាំង ២នាក់ បានស្លាប់បាត់ជីវិត ។ ចំណែកជនរងគ្រោះម្នាក់ ទៀត ឈ្មោះ បូ សុភី ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីដោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះ កម្លាំងជំនាញ ខណ្ឌ ក្រុង ក្រសួង កម្លាំងអាជ្ញាធរ ចុះទៅពិនិត្យ សាកសួរដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ជុំវិញករណីឃាតកម្មខាងលើ ដើម្បីតាមចាប់ជនបង្កទាំង ៣នាក់ មកផ្តល់ ន្ទាទោសតាមច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់