ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រា បើករថយន្ត LX570 KURO បុកធុងបាំងការដ្ឋានជួសជុលលូរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធន:កាលតិច តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីស LX570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7799 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានជ្រុលទៅបុកធុងសាំងចំនួន២ ដែលគេដាក់បាំងការដ្ឋានជួសជុលលូដែលនៅកណ្ដាលផ្លូវ បណ្ដាលឲ្យខ្ទាតរាយប៉ាយពេញផ្លូវ ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ម្ចាស់រថយន្ត ក៏បានដោះកាងខាងមុខចេញរួច ក៏បន្តដំណើរបើកចេញពីកន្លែងកើតហេតុបានសម្រោលតែម្ដង៕

មតិយោបល់