ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក General Motors (GM) បានធ្វើការប្រមូលរថយន្តចំនួន ១៤៤គ្រឿង ដែលជាម៉ូដែលផលិតឡើងសម្រាប់ឆ្នាំ ២០១៣ មកធ្វើការជួសជុល ដោយសារបញ្ជាផ្នែកប្រអប់ចង្កូត។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថា រថយន្តដែលត្រូវប្រមូលនោះគឺជារថយន្តដែលផលិតនៅចម្លោះថ្ងៃទី ០៩ ដល់ ២៨ខែធ្នូ ឆ្នាំ ២០១២ ដែលក្នុងនោះរួមមានម៉ូដែល Buick Encore និងរថយន្តស្ព័រ SUV។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន លោក Alan Adler បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនបានធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ៥៩នាក់រួចរាល់ហើយ ចំណែកអតិថិជនផ្សេងទៀតកំពុងតែធ្វើការទាក់ទងបន្ដ ហើយបើសិនជាអតិថិជនដែលប្រើប្រាស់រថយន្តខាងលើ សូមធ្វើការទំនាក់ទំនងមកក្រុមហ៊ុនវិញដើម្បីយករថយន្តមកធ្វើការជួសជុល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានរកឃើញបញ្ជាដែលកើតមានខាងលើនៅថ្ងៃទី ២០ខែមីនា ឆ្នាំ ២០១៣ ទៅលើរថយន្តម៉ូដែល Buick Encore នៅក្នុងប្រទេសកូរ៉េ៕
មតិយោបល់