ព័ត៌មានជាតិ

កីឡាករ Pablo Migliore អ្នកចាំទី​របស់​ក្លិប San Lorenzo ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​

​អ្នក​ចាំទី ​Pablo Migliore ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅលើ​ទីលាន San Lorenzo ដោយ​សង្ស័យ ពីបទ ឃាតកម្ម​។​
​រំពេច​បន្ទាប់​ពី​បន្ទាប់ពី​អាជ្ញាកណ្តាល បាន​ផ្លុំ​កញ្ជែ​បញ្ចប់​ការប្រកួ​តរវាង San Lorenzo និង Newell នៅលើ​ទឹកដី​អា​ហ្សង់​ទីន កាលពី​សប្តាហ៍​កន្លងទៅ​។​
toa
​អ្នក​ចាំទី Pablo Migliore​របស់ San Lorenzo ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ពី​បទ​សង្ស័យ​ឃាតកម្ម​លើ​បុរស​វ័យ 58 ឆ្នាំ Ernesto Cirino កាលពី​ឆ្នាំ ២០១១ ។​
​ម៉ូលិ​បាន​បញ្ជាក់​ឲ្យដឹងថា សម្រាប់​ការធានា​ឲ្យ​ក្រៅ ឃុំ​កីឡាក​រវ័យ ៣១ ឆ្នាំ រូបនេះ មិនទាន់​បាន​បង្ហាញ​ឲ្យដឹង​នៅឡើយ​នោះទេ តែ​គ្រាន់តែ​ដឹងថា កីឡាករ​រូបនេះ​ជាប់ឃុំ ១០ ថ្ងៃ រងចាំ​ការកាត់ក្តី​បន្ត​។​
81517_pablo_migliore
​ចំណែក​ក្លិប San Lorenzo លោក Matias Lammens បាន​និយាយថា រំពេច​នោះ​កីឡាករ Migliore ត្រូវបាន​ចាប់ខ្លួន ដោយ​លោក​មិន​បានដឹង​ពី​មូលហេតុ​អ្វី​នោះ​ទេ ៕​

មតិយោបល់