ព័ត៌មានជាតិ

ឧក្រិដ្ឋជន​ឥណ្ឌា​ម្នាក់​កាន់​ពូ​ថៅ​​ដេញ​​សម្លាប់​​មនុស្ស​​

ឥណ្ឌា​: បុរស​ម្នាក់​ដែល​ដើរចូល​ទៅ​ក្នុង​ភូមិ​មួយ​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា​ទាំង​កំហឺង​ជាមួយ​និង​ពូថៅ​ដៃ​ហើយ​រត់​ដេញ​សម្លាប់​មនុស្ស​គ្រប់គ្នា​។​សំណាង​អាក្រក់​យ៉ាងហោច​ណាស់​មាន​ស្ត្រី​4​និង​ក្មេង​ស្រី​5​នាក់​ដែល​ត្រូវបាន​បុរស​នោះ​សម្លាប់​។​
bloody_axe230__2074147473
​ការវាយប្រហារ​នេះ​កើតឡើង​នៅក្នុង​រដ្ឋ​ Chhattisgarh​ ហើយ​បើ​តាម​ពត៍​មាន​មិន​ច្បាស់​មួយ​បាន​និយាយថា​ដោយសារ​បុរស​ឈ្មោះ Panduram​ នេះ​មាន​លក្ខណះ​មិន​ប្រក្រតី​ប្រហែលជា​មាន​សភាព​ឡប់សតិ​នៅក្រោយ​ដែល​ប្រពន្ធ​របស់​ខ្លួន​បាន​ចាកចេញ​ពី​គាត់​ពេល​ថ្មីៗ​នេះ​។​ការស្លាប់​ភាគច្រើន​ជា​ស្ត្រី​ដោយសារ​នៅពេល​ថ្ងៃ​បុរស​ភាគច្រើន​បាន​ចេញ​ទៅ​ធ្វើការ​អស់​។​

​ទោះជា​យ៉ាងណាក្តី​បុរស​ឧក្រិដ្ឋជន​ម្នាក់នេះ​ត្រូវបាន​ប៉ូលិ​ស​ចាប់ខ្លួន​ហើយ​រួម​ទាំង​អាវុធ​ដែល​ខ្លួន​បាន​ប្រើប្រាស់​ផង​។​អជ្ញាជរ​ក្នុងស្រុ​កនិយាយថា​ទោស​ដែល​នឹង​ត្រូវ​ទទួលសម្រាប់​​ជនជាប់ចោទ​ម្នាក់​នេះ​គឺ​មាន​ទឹកប្រាក់​ 25,000 ​រូច​ពី​ត្រូវជា ​450​ ដុលារ​អាមេរិកឬ​ 300 ​ផោន​ប៉ុណ្ណោះសម្រាប់​​គ្រួសារ​ជនរងគ្រោះ​នីមួយៗ​។​
Axe
​អ្នកឆ្លើយឆ្លង​បាន​និយាយថា​បច្ចុប្បន្ន​នេះ​អំពើ​អហិង្សា​គ្រប់​រូបភាព​ដែល​បាន​កើតឡើង​លើ​ស្ត្រី​គឺ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅ​ឥណ្ឌា​ចាប់តាំងពី​ក្រោយ​មរណភាព​របស់​និស្សិត​ស្រី​ដែល​ត្រូវ​ក្រុម​ក្មេង​ពាល​ចាប់រំលោភ​និង​សម្លាប់​តាំងពី​ខែ​ធ្នូ​កន្លង​ទៅ​មក​ម្លេះ​៕​

មតិយោបល់