ព័ត៌មានជាតិ

មន្ត្រី​រដ្ឋាភិបាល​ចិន ៦ រូប​បាន​ស្លាប់​នៅ​ក្នង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​

​ប្រភព​ព័ត៌មាន​ពី​កាសែត​ស៊ិន​ហួរ​បាន​និយាយថា​មន្ត្រី​រដ្ឋាភិបាល​៦ នាក់​មកពី​ទីក្រុង Xinmi ភាគ​កណ្តាល​នៃ​ខេត្ត​ហេ​ណាន​ត្រូវបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​គ្នា​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
20121222_093039
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០០ និង ៤០ នាទី​ព្រឹក​ព្រលឹម​នៅពេល​ដែល​ឡាន​ម៉ាក MPV របស់​ពួកគេ​បាន​បុក​ទង្គិច​ជាមួយនឹង​រថយន្ត​មួយទៀត​ដែល​កំពុង​បើក​យឺតៗ​នៅលើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង Xinmi ។​មន្ត្រី​ទាំង ៦ រូប​ដែល​មាន​ម្នាក់​ជា​ប្រធាន​គណះកម្មការក្រុង Xinmi និង​ជា​សមាជិក​ក្រុម​គណះកម្មការ​បក្ស​កម្មុ​យ​នី​ស​ប្រជាជន​ចិន​ប្រចាំខេត្ត Xinmi បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​នេះ​។​ក្រុម​មន្ត្រី​ដទៃ​ទៀត​ដែល​បាន​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល​។​

​ក្រុមមន្ត្រី​ទាំងអស់​មាន​បំណង​នឹង​ត្រឡប់​ទៅ​កាន់​ទីក្រុង Xinmi វិញ​ទាំង​យប់​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ខេត្ត Fujian ភាគ​អាគ្នេយ​ន៍​នៃ​ប្រទេស ដើម្បី​ត្រឡប់​ឲ្យទាន់​ការប្រជុំ​រដ្ឋាភិបាលមួយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។​ការស៊ើបអង្កេត​នៅតែ​បន្ត​នៅ​ឡើយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​លើក​នេះ​៕​

មតិយោបល់