ព័ត៌មានជាតិ

បត់រថយន្តឆ្លងផ្លូវទៅយកសង្សារមិនប្រយត្ន័ ត្រូវZoomer-X បុកពេញទំហឹង របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវចូលយកសង្សារក្នុងក្លឹប ត្រូវបុរសម្នាក់ជិះម៉ូតូឌុបនារី២នាក់ទៀត បុកចំផ្នែកខាងក្រោយ រងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី ទៀបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ មុខក្លឹបកម្សាន្តហ្គោលឡាញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តគ្រឿងម៉ាកឡិចសុីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5774 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតខាងលើ បានបត់ឆ្វេងដៃចូលក្លឹបបំណងមកយកសង្សារខណ:នោះក៏មានម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0789 ជិះដោយបុរសម្នាក់រួមដំណើរនិងនារី២នាក់ ជិះបញ្ច្រសទិសដៅគ្នាទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំហៀងរថយន្តផ្នែងខាងក្រោយខាងស្តាំ បណ្តាលឲ្យក្រពឹតនិងរងរបួសធ្ងន់ស្រាល៣នាក់ ភ្លាមនោះត្រូវបានមិត្តភក្តិបញ្ជូនសង្គ្រោះភ្លាមដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានភាគីទាំងសងខាងសម្រុបសម្រួលគ្នានៅនឹងកន្លែងដោយភាគីខាងរថយន្តចេញសំណងសងទៅខាងម្ចាស់ម៉ូតូចំនួន៤០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់