ក្នុងឧិកាសដែល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ គណៈ ប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡាម ហ្វាង សា អនុប្រធាន គណះកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញជាច្រើនរូបទៀត នាល្ងាច ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៣ ដើម្បីបានជូនពរឆ្នាំថ្មីដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងនាម ជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តគៀនយ៉ាង នៅរាជធានីភ្នំពេញ នាឱកាសនេះ ហើយ ឯកឧត្តម បានចាត់ ទុកថាការជួបគ្នារវាង រាជធានីភ្នំពេញ និង ខេត្តគៀងយ៉ាង គឺជាការបង្ហាញឲ្យឃើញពីការជម្រុញនៃការរឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងមនោសញ្ចេតនាស្មោះត្រង់ និងស្ថិតស្ថេរចេរកាល ។ ពិសេស សំដៅជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធិភាព នៃអនុស្សរណៈ ស្តីពីការបង្កើតទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរវាងរាជធានី ភ្នំពេញ និងខេត្តគៀនយ៉ាង ដែលបានចុះហត្ថលេខារួមគ្នានាពេលកន្លងមកនេះ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឡាម ហ្វាងសា អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត គៀនយ៉ាង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើបដិសណ្ឋារកិច្ចស្និទស្នាល រាក់ទាក់ដល់គណៈ ប្រតិភូខេត្តគៀនយ៉ាងក្នុងដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ។ ឯកឧត្តម បានបន្តទៀតថា ខេត្តគៀនយ៉ាង និង រាជធានីភ្នំពេញ គឺមានកិច្ចសហការដ៏ល្អជាមួយគ្នា ហើយនឹងត្រូវបន្តទៅមុខទៀតឲ្យបានរឹងមាំជានិច្ចនិរន្ត ដើម្បីបុព្វ ហេតុនៃការអភិវឌ្ឍន៏ទីក្រុងទាំងពីរ គៀនយ៉ាង-ភ្នំពេញ ដោយស្មើសិទ្ធ និងស្មើរភាព ធ្វើយ៉ាងណាឲ្យប្រជាជននៃទីក្រុង ទាំងពីរទទួលបាននូវវឌ្ឍនភាព៕
https://i1272.photobucket.com/albums/y389/domneng/2013-04-09_142000_zps719a84d4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-09_142010_zps8bf6b7ef.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-09_141925_zpsba35e08a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-09_141937_zpsa0a1c457.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-09_141948_zps08443873.jpg
ប្រភព៖Phnompenh
មតិយោបល់