បច្ចេកវិទ្យាបញ្ជូនទិន្នន័យរបស់ Intel ផ្តល់នូវល្បឿនលឿនជាងមុនទ្វេដង ដែលអាចបញ្ជូន ទិន្នន័យរវាងកុំព្យូទ័រ Macs និង Peripherals នៅក្នុងលឿន 20 gbps (gigabits ក្នុងមួយវិនាទី)
ល្បឿនដ៏លឿនដំបូងគេសម្រាប់ការភ្ជាប់ពីឧបករណ៍មួយទៅកុំព្យូទ័រមួយ គឺ 10 gbps ជាបច្ចេកវិទ្យាដែលត្រូវបានដាក់ប្រើប្រាស់ដំបូងក្នុងឆ្នាំ 2011 និងបច្ចេកវិទ្យា USB 3.0 មានល្បឿនបញ្ជូនទិន្នន័យបាន 5 gbps។
គួរបញ្ជាក់ផងដែរថា មានគម្រោងបង្កើនល្បឿនឲ្យលឿនជាងមុនទៀត ក្រុមហ៊ុនកំពុងស្រាវជ្រាវដោយប្រើប្រាស់ Silicon Nanophotonics ដែលអាចបង្កើនល្បឿនបញ្ជូនទិន្នន័យបានរហូតដល់ 50 gbps នៅក្នុងឆ្នាំ 2015៕
ព័ត៌មានជាតិ
មតិយោបល់