សេអ៊ូល: លោករដ្ខមន្ត្រីក្រសួងការបរទេសរបស់កូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃពុធនេះបានចេញមកនិយាយថាកូរ៉េខាងជើងហាក់ដូចជាមានគម្រោងនឹងបាញ់មីស៊ីលធន់កណ្តាលរបស់ខ្លួនពិតមែនហើយអ្វីមើលទៅរៀបចំរួចរាល់អស់ហើយនិងបាញ់ពេលណាក៏បានដែរ។
លោក Yun Byung Se បានមានប្រសាសន៍នៅក្នុងពិធីកិច្ចប្រជុំសភាថាភស្តុតាងនានានិងពត៍មានដែលប្រមូលបានពីខាងកូរ៉េខាងត្បូងនិងពត៍មានដែលទទួលបានពីអាមេរិកហាក់ដូចជាមានភាពច្បាស់លាស់ហើយថាកូរ៉េខាងជើងនឹងបាញ់មីស៊ីសដែលខ្លួនបានត្រៀមលក្ខណះរួចអស់ហើយនោះនៅពេលណាមួយចាប់ពីបច្ចុប្បន្នទៅ។
បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថាប្រភេទមីស៊ីលថ្មីនេះមានឈ្មោះ MUsudan ដែលវាមានសមត្ថភាពអាចបាញ់បានចម្ងាយប្រមាណជាធម្មតាគឺ ៣៥០០ គីឡូម៉ែតប៉ុន្តែទោះបីជាយ៉ាងណាវាអាស្រ័យទៅលើបច្ចេកទេសរបស់កូរ៉េខាងជើងដល់កំរិតណា។បើគិតថាវាអាចមានលទ្ធភាពយ៉ាងនេះមែននោះមូលដ្ឋានទ័ពរបស់អាមេរិកដែលមាននៅលើកោះ Guam គឺពិតជាអាចឲ្យមីស៊ីសរបស់កូរ៉េខាងជើងសុំចុះចតបាន។
អ្នកវិភាគបាននាំគ្នានិយាយថាមីស៊ីលនេះនឹងប្រហែលជាបាញ់នៅថ្ងៃទី ១៥ មេសាហើយដែលត្រូវនឹងថ្ងៃគំរប់ខួបកំណើតរបស់លលោក Kim II Sung ត្រូវជាជីតារបស់មេដឹកនាំកូរ៉េសព្វថ្ងៃនេះ។
លោក Yun បាននិយាយថានឹងមានប្រតិកម្មភ្លាមពីសំណាក់ក្រុមប្រឹក្សារក្សាសន្តិសុខយូអិនបើមានការបាញ់ប្រភេទមីស៊ីលនេះពេលណាមួយនោះមែនហើយក៏ព្រោះថាយូអិនធ្លាប់បានប្រមានដល់កូរ៉េខាងជើងម្តងរួចមកហើយលើបញ្ហានេះ៕
មតិយោបល់