ព័ត៌មានជាតិ

អាវទ្រនាប់​មិន​ផ្តល់​ភាព​ចំណេញ​ដល់​ស្ត្រី​មែន​ទេ​?

​ប្រភព​ព័ត៌មាន​របស់ Daily Mail បាន​ចុះ​បង្ហាញ​ឲ្យដឹងថា ការពាក់​អាវទ្រនាប់​មិន​បាន​ផ្តល់​ភាព​ចំណេញ​នោះទេ ហើយ​អាច​ធ្វើឲ្យ​ខូច​ទ្រង់ទ្រាយ​ដើមទ្រូង និង​ផ្តល់​ភាព​ឈឺចាប់​​។​

2012-New-style-women-s-bra-ladies-bra-sets-sweet-bra-and-briefs-brassiere-2-colors
​លទ្ធផល​នៃ​ការស្រាវជ្រាវ រយៈពេល ១៥ ឆ្នាំ របស់​ក្រុម​ស្រាវជ្រាវ​បារាំង នៃ​សាកលវិទ្យាល័យ University Hospital Center នៅក្នុង ទីក្រុង​Besancon ដោយ​ធ្វើ​ការពិសោធន៍​ទៅលើ​ស្ត្រី​ចំនួន ១៣០ នាក់ ដោយ​ឲ្យ​លទ្ធផល​ថា អាវទ្រនាប់​ជួយ​ឲ្យ​ដើមទ្រូង​របស់​ស្ត្រី​មាន​លក្ខណៈ​ស្អាត និង​មូលក្លំ ពោល​គឺ​ជា​គ្រឿង​សប្ប​និម្មិត​ដ៏​ចាំបាច់​សម្រាប់​ស្ត្រី​។​

​ក្រុម​វេជ្ជះសាស្ត្រ ចិត្ត​វិទ្យា និង​កាយ​វិភាគ​មនុស្ស​វិទ្យា បានឲ្យដឹងថា អាវទ្រនាប់​មិនបាន​ធ្វើឲ្យ​សុដន់ ឬ​ដើមទ្រូង​របស់​ស្ត្រី​រង​ការឈឺចាប់​នោះទេ តែ​វា​ជា​គ្រឿង​ជំនួស​ដ៏​សំខាន់​ដែល​ធ្វើឲ្យ​ដើមទ្រូង​មូល​ក្លំ​ល្អ​ខណៈ​ដែល​មើល​ពី​ខាងក្រៅ​។​តែ​ផ្ទុយ​មកវិញ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នេះ​បាន​លើក​បញ្ហា​មួយ​ទៀត​ថា ស្ត្រី​ដែល​ល្អ មិនគួរណា​ពាក់​អាវទ្រនាប់​គ្រប់​ទីកន្លែង​នោះ​ទេ​។​

​នាង Capucine វ័យ ២៨ ឆ្នាំ ដែល​ចូលរួម​សិក្សា​ស្រាវជ្រាវ​បាន​និយាយថា នាង​ខាន​ពាក់​អាវទ្រនាប់ ២ ឆ្នាំ​ទៅ​ហើយ ដោយ​មាន​អារម្មណ៍​ថា​ដើមទ្រូង​ដូចជា​ងាយស្រួល និង​មាន​ភាពឈឺចាប់​តិច​តូច ហើយក៏​មិន​ចង់​ពាក់​អាវទ្រនាប់​ដែរ​៕​

មតិយោបល់