កែបៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេងប្រុសម្នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ជនរងគ្រោះមានឈ្មោះ រឿន គុណ្ណាវឌ្ឍន៍ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហួន វុទ្ធី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងម្តាយឈ្មោះ ផាត សូមា អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតសក់៕
មតិយោបល់