ព័ត៌មានជាតិ

ទឹកជ្រោះ Multnomah Falls ជាប់​លេខ​រៀង ១៣៧ ក្នុង​ពិភព​ទឹកជ្រោះ​វែង​ជាងគេ​

​ទឹកជ្រោះ Multnomah Falls គឺជា​ឈ្មោះ​ទឹកជ្រោះ​ស្ថិតនៅ Oregon ដែល​ផ្នែក​មួយ​នៃ Columbia River Gorge​។​តំបន់​ទឹកជ្រោះ​នេះ​ស្ថិតនៅ ទិស​បូព៌ា នៃ Troutdale ចន្លោះ Corbett និង Dodson​។​
multnomah_falls_oregon_2005
​ទឹកជ្រោះ​នេះដែរ មាន​ទឹកធ្លាក់​ពីរ​ជាន់ ដែល​ជាន់​ទឹកធ្លាក់​ខ្ពស់​បំផុត​គឺ​មាន​ប្រវែង ៥៤២ ហ្វីត ដែល​ស្មើរ​នឹង ១៦៥ ម៉ែត្រ និង​ជាន់​ទី ២ មាន​ប្រវែង ៦៩ ហ្វីត ត្រូវ​នឹង ២១ ម៉ែត្រ ដោយ​នេះ​មិន​រាប់​បញ្ចូល​ទាំង​ប្រវែង​ជើង​ទឹកធ្លាក់​មាន ប្រវែង ៣ ម៉ែត្រ​ផង ។​

​ទឹកជ្រោះ Multnomah Falls ដែល​មាន​ប្រវែង​វែង​ជាង​គេ​នៅក្នុង​រដ្ឋ Oregon ។​ទឹកជ្រោះ​នេះដែរ​ស្ថិត​នៅ​លេខ​រៀង​ទី ១៣៧ ដែល​ជាប់​ជា​ប្រភេទ​ទឹកជ្រោះ​វែង​ជាងគេ នៅលើ​ពិភពលោក​ដែល​កំណត់​ដោយ World Waterfall Database​៕

https://i1272.photobucket.com/albums/y389/domneng/home_main1_zps223d8627.jpg
https://i1272.photobucket.com/albums/y389/domneng/Multnomah_falls_oregon_zps9e7d4ca8.jpg
https://i1272.photobucket.com/albums/y389/domneng/multnomah_falls_from_the_base_zps8184a060.jpg

មតិយោបល់