ព័ត៌មានជាតិ

មុខសញ្ញាពូកែលួចកាច់សោរម៉ូតូធ្លាប់ជាប់គុកជាច្រើនលើកហើយ នៅតែមិនរៀងចាលឥឡូវលួចទៀតត្រូវនគរបាលចាប់បាន

ព្រះសីហនុៈ តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណា រិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង២រសៀលនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាឲ្យកម្លាំងនគរបាលនៃការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ និងចាប់ជនសង្ស័យម្នាក់ពីបទចោរកម្មលួចម៉ូតូ កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ០៣ទៀបភ្លឺ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ អាន សារ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ។

ដោយជនសង្ស័យឈ្មោះ ទាវ ណាំរ័ត្ន ហៅ ពេន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្មានស្នាក់នៅស្នាក់នៅផ្ទះ ជួលភូមិ១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ។ ហេីយកន្លងមកជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធធានាគារ ចំនួន៣លើករួចមកហេីយគឺ : លើកទី១ចំនួន៦ខែពីបទ(ចោរកម្ម) ទី២ចំនួន៦ឆ្នាំពីបទ(ប្លន់ប្រដាប់អាវុធ)
និងលើកទី៣ចំនួន៦ខែពី(បទចោរកម្ម) ។ រីឯវត្ថុតាងចាប់យកបាន មានម៉ូតូម៉ាកអ៊ែប្លែតសេរី ឆ្នាំ២០១៣ចំនួន ១គ្រឿង(ផលចោរកម្ម)។

ជនសង្ស័យរូបនេះនគរបាលនឹងបញ្ជូនទៅតុលាការដេីម្បីផ្តន្ទាទោសតាមច្បាប់ ៕

photo_2016-08-07_14-55-35

មតិយោបល់