ព័ត៌មានជាតិ

លុចស៊ីស ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AY-0884 ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុក បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ៥ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្ដុំទល់មុខមជ្ឈមណ្ឌលផ្ដល់ឈាម តាមបណ្ដោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើប ម៉ាក លុចស៊ីស ៥៧០ ពណ៌ស ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2AY-0884 បើកបរដោយនារីម្នាក់ ប៉ះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរងការខូចខាតរថយន្ត។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយកើតហេតុភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់រ៉ឺម៉ក បានសងសំណងទៅម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿង៕

មតិយោបល់