ចប់រដូវកាលនេះដែរ តោខៀវ នឹងបោះបង់គ្រូបង្វឹក Rafael Benitez និងក្រុម BLD London ដោយកំពុងស្វែងរកអ្នកវិភាគលើទីលានផ្សេង ដើម្បីមកអង្គុយលើកៅអីដ៏ក្តៅនេះ នៅពហុកីឡដ្ឋាន Stamford Bridge។
https://i1272.photobucket.com/albums/y389/domneng/1366270170060_zps0dce55d3.jpg
រឿងដែលកើតឡើងដំណាលគ្នា ក្នុងការធ្វើសន្និសីទកាសែត នោះអ្នកទស្សន៍ទាយ ជាច្រើនបានគិតថា តោខៀវនឹងអញ្ជើញមនុស្សចាស់ គឺ លោក Jose Mourinho ឲ្យមកដឹកនាំអតីតតោខៀវវិញ ។ប៉ុន្តែ រឿងនេះមិនទាន់យកជាការឲ្យប្រាកដនោះទេ។
ជាមួយនឹងគ្នានេះដែរ អនុប្រធានជាន់ខ្ពស់របស់ក្លិបនេះ ក៏បានទៅអញ្ជើញ អ្នកគ្រប់គ្រង់ក្លិប របស់ Malaga លោក Manuel Pellegrini ដែលជាអ្នកយុទ្ធសាស្ត្រខាងទីលានផងដែរ។
ប្រភពព័ត៌មានរបស់ចក្រភពអង់គ្លេស ឈ្មោះ The Sun វិញ បានចុះបង្ហាញឲ្យដឹងថា តោខៀវ ក៏មានរឿងអាថ៌កំបាំង ចរចារជាមួយនឹងអ្នកយុទ្ធសាស្ត្រលើទីលាន សញ្ជាតិ ឆីលី នេះផងដែរ ហើយអាចនឹងទៅគ្រប់គ្រងក្លិបតោខៀវ បើសិនជាករណីចរចារនេះទៅដោយរលូន នោះរដូវកាលក្រោយ លោកManuel Pellegrini នឹងទៅធ្វើការនៅ ពហុកីឡដ្ឋាន Stamford Bridge។
គ្រូបង្វឹកវ័យ ៥៩ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកដ៏ឆ្លាតវៃ ដែលធ្វើឲ្យក្លិប Malaga សម្រេចនៅក្នុងក្របខណ្ឌ Champions League នៅរដូវកាលនេះ។
តោខៀវពិតជាជឿជាក់លើសមត្ថភាពរបស់ គ្រូបង្វឹកសញ្ជាតិឆីលី ដោយមានបទពិសោធន៍ ដឹកនាំក្លិប Real Madrid និង Villarrreal ទទួលបានជោគជ័យ៕
មតិយោបល់