ភ្នំពេញៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីនារីវ័យក្មេងម្នាក់ត្រូវមិត្តភក្តិនាំទៅញុំាអាហាររួចក៏ទុកចោលម្នាក់ឯង រហូតដល់យប់បានហៅម៉ូតូឌុបជិះត្រឡប់ទៅផ្ទះវិញ ត្រូវអ្នករត់ម៉ូតូឌុបឃើញហើយចង់ប៉ុនប៉ងរំលោភផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ នៅផ្លូវជាតិលេខ៦ រង្វង់មូលនាងមឆ្ឆា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនារីខាងលើ មិនហ៊ានជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញទេ ត្រូវបាន សមត្ថកិច្ចប្រាប់ឲ្យអ្នកយកព័ត៌មានជូនត្រឡប់ទៅផ្ទះ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ៕
មតិយោបល់