គូស្នេហ៍មួយគូរ ដែលរស់នៅក្នុងរដ្ឋ Carolina នាភាគខាងត្បូង បានទទួលភាពមិនស្វាគមន៍ និងមិនសប្បាយរីករាយជាមួយនឹងអ្នកមកសួរសុខទុក្ខ នោះគឺជាការសួរសុខទុក្ខរបស់សត្វក្រពើមួយក្បាល ដែលមានប្រវែង ៣.៧ ម៉ែត្រ ដែលបានបង្ហាញខ្លួននៅលើរានហាននៅមុខផ្ទះ ដោយដេកនៅមុខផ្ទះរបស់គូស្នេហ៍នេះ។
សត្វក្រពើនេះត្រូវបានឃើញមុនដំបូងដោយ Diana Andrews ខណៈដែលដើរកម្សាន្តជាមួយនឹងសត្វឆ្កែ។
https://i1272.photobucket.com/albums/y389/domneng/3-7-Meter-Long-12-13-Feet-Alligator-Pays-Couple-in-South-Carolina-a-Home-Visit_zps1007cb3d.jpg
ប្តីរបស់អ្នកនិពន្ធ Diana Andrews បានប្រាប់ដល់សមាជិកអ្នកកាសែតថា “ខ្ញុំកំពុងដេកនៅលើគ្រែ ឭនាងបើកទ្វារ និងមានសម្រែកគួរឲ្យរន្ធត់នៅមាត់ទ្វារ ខណៈដែលសត្វក្រពើនេះមានស៊ីឆ្កែ ដោយប្រពន្ធខ្លួនបានព្យាយាមទាញ់កន្ទុយឆ្កែ ចេញពីមាត់សត្វក្រពើនេះចូលក្នុងផ្ទះនោះ តែសំណាងអាក្រក់ឆ្កែនេះមិនអាចគេចពីចង្កោមរបស់សត្វក្រពើ”។
មិនយូរប៉ុន្មាន បន្ទាប់ពីអ្នកជំនាញខាងសត្វព្រៃ បានមកដល់ផ្ទះ Diana Andrews ហើយក៏បានព្យាយាមចាប់សត្វក្រពើមួយនេះ។
ជាក់ស្តែងការចុះមកចាប់សត្វនេះដែរ ជាលើកដំបូង អ្នកជំនាញខាងសត្វព្រៃនេះ បានចាប់ក្រពើចងនឹងមែកឈើ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ដល់មនុស្សនៅក្បែរនោះ ព្រោះតែទំហំខ្លួនរបស់សត្វក្រពើនេះ មានរាងធំ ក៏ត្រូវបានគេចាក់ថ្នាំសន្លប់ជៀសវាងការមានគ្រោះថ្នាក់ដល់មនុស្សតែម្តង៕
មតិយោបល់