ព័ត៌មានជាតិ

ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពី…

សៀមរាប: លោកអធិការស្រុកពួកបានប្រាប់ Post News ថានៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបុកជាមួយម៉ូតូ ដែលទីតាំងកើតហេតុលើផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបយាយកាន់កណ្តៀវ​​ ភូមិអូរតាប្រាក់ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

រថយន្តបង្កម៉ាកIsuzu ព៌ណសពាក់ផ្លាកលេខសៀមរាប 3A-1758 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួន។

តាមប្រពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តបង្កបើកបរទិសដៅពីកើតទៅលិចហើយបត់ស្តាំ មកដល់ចំណុចកើតហេតុបានបុក
ជាមួយម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០០៧ ព៌ណខ្មៅ ពាក់ផ្លាកលេខសៀមរាប1A9427 បើកបរដោយឈ្មោះ សាន់ ​សាមឿយ​ ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក​ ស្រុកពួក​​ ខេត្តសៀមរាប បើកបរទីសដៅពីកើតទៅលិចហើយបត់ស្តាំស្របគ្នានិងរថយន្តបណ្តាលឲ្យបុកស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនិង កសាងសំណុំរឿង រួចដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់