ព័ត៌មានជាតិ

ម៉ាឡេស៊ី​រៀបចំ​បោះឆ្នោត​សារជាថ្មី​នៅ​ថ្ងៃ​ទី 5 ឧសភា​ដែល​អម​ទៅ​ដោយ​អំពើ​ហិង្សា​ជាច្រើន​

​កូឡា​ឡាំ​ពួរ​: ចំនួន​ជា​មធ្យម​ប្រហែល 100 ករណី​អំពើហិង្សា​ផ្សេងៗ​គ្នា​នៅក្នុង​មួយ​ថ្ងៃ​បាន​ធ្វើឲ្យ​មាន​ការ​រង្គោះរង្គើ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មុនពេល​ការបោះឆ្នោត​លើក​ទី 13 របស់​ខ្លួន​ជិត​ខិត​មក​ដល់​គឺ​នៅ​ថ្ងៃ​ទី 5 ឧសភា​ខាងមុខ​នេះ​។​
https://i1272.photobucket.com/albums/y389/domneng/photo_1366773659430-1-0_zps4e351e50.jpg
​របាយការណ៍​បាន​និយាយថា​ភាគច្រើន​នៃ​ជម្លោះ​កើតចេញ​ពី​ក្រុមគាំទ្រ​បក្ស​ផ្សេងគ្នា​តាមរយះ​ការប៉ះទង្គិច​ដោយ​ការ​វាយតប់​គ្នា​ការប្រឈមមុខ​គ្នា​ដោយ​អាវុធ​ដូចជា​កាំបិត​ជាដើម​បាន​ក្លាយជា​ប្រធានបទ​ធំ​បំផុត​ប្រចាំថ្ងៃ​របស់​ប្រទេស​និង​ជា​រឿង​ធម្មតា​។​

​ចំនួន​សរុប​ដែលមាន​ទៅដល់ 1056 ករណី​មកហើយ 30 នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​ក្រុមប្រឆាំង​ម្ខាង​ទៀត​ដោយ​អាវុធ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​អំពើ​ហិង្សា​នានា​ដែល​បាន​ចាប់ផ្តើម​ឡើង​ក្រោយ​ការរំលាយ​សភា​កាលពី​ថ្ងៃ​ទី 3 មេសា​ថ្មីៗ​នេះ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​របស់​ម៉ាឡេស៊ី​បាន​ធ្វើឲ្យ​មាន​ភាពអាប់​អួរ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នឹង​នៅ​ត្រូវ​ចាំមើល​លទ្ធផល​នៃ​ការបោះឆ្នោត​លើក​ទី 13 របស់​ខ្លួន​នៅ​ខែ​ក្រោយ​នេះ​ហើយ​៕​

មតិយោបល់