គ្រាន់តែបរិភោគភីហ្សាជាប់ៗគ្នាពីទៅ បីពេលជាប់ៗគ្នានោះ ច្បាស់ជាធុញទ្រាន់ជាមិនខាន ប៉ុន្តែសម្រាប់លោក Dan jassen វិញបរិភោគតែនំភីហ្សាតែប៉ុណ្ណោះអស់រយៈពេល ២៥ ឆ្នាំ។ បើយោងតាមប្រភពព័ត៌មានបរទេសនានាដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា លោក Dan Jassen វ័យ ៣៨ ឆ្នាំរស់នៅក្នុងរដ្ឋ ម៉ារីលេន សហរដ្ឋអាមេរិក ញ៉ាំតែភីហ្សាតែប៉ុណ្ណោះដើម្បីចិញ្ចឹមជីវិត ចំណែកឯនំផ្សេងទៀតគាត់ញ៉ាំមិនកើតទេ។ កាលនៅពីក្មេងគាត់ស្អប់បន្លែ ទើបជ្រើសរើសយកនំភីហ្សាមកជំនួសបែបនេះ។ បើទោះជាត្រូវចំណាយប្រាក់ដើម្បីទិញភីហ្សាដើម្បីបរិភោគយ៉ាងណាក៏ដោយ ក៏លោក Jassen នៅតែជាអ្នកមានដដែល។ លោកបានអះអាងថាមានសុខភាពល្អ និងកំលាំងមាំមួនជារៀងរាល់ថ្ងៃ ប៉ុន្តែគាត់ត្រូវបានគ្រូពេទ្យព្រមានអំពីជម្ងឺទឹកនោមផ្អែម និងជាតិស្ករដែលនៅក្នុងឈាមរបស់គាត់។ ដើម្បិផ្លាស់ប្តូរអារម្មណ៍ Jassen បានផ្លាស់ប្តូរហាងភីហ្សាផ្សេងទៀត ហើយគាត់បាននិយាយថា “ការញ៉ាំនំភីហ្សាប្រៀបដូចជាការរួមភេទអញ្ចឹង” ទោះបីជាញ៉ាំរាល់ថ្ងៃក៏នៅតែមានរស់ជាតិឆ្ងាញ់៕
ព័ត៌មានជាតិ
មតិយោបល់