សូមប្រុងប្រយ័ត្ន! មានករណីជនសង្ស័យម្នាក់ ចូលពេទ្យពិនិត្យវាស់ឈាម បែរជាស្ទុះ​ទៅ​ក្រៀក.ក​ យកដៃខ្ទប់មាត់​ ច្របាច់.​កជនរងគ្រោះ បំណងលួចលុយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​ពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង ១៧នឹង១៥នាទី នៅចំណុចភូមិ​ ពន់ចាន​ ឃុំ​ ព្រែកស្លែង​ ស្រុក​ កណ្ដាល​ស្ទឹង​…

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។…

តុលាការកំពូលអាមេរិក សម្រេចលុបចោល «សិទ្ធិរំលូតកូន»

(វ៉ាស៊ីនតោន)៖ តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ហើយការសម្រេចនេះត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាត់ទុកថាជាថ្ងៃដ៏សោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នៅក្នុងសេចក្ដីសម្រេចមួយចេញផ្សាយនៅថ្ងៃសុក្រនេះ តុលាការកំពូលអាមេរិកបានសម្រេចថារដ្ឋធម្មនុញ្ញអាមេរិក មិនបានផ្ដល់សិទ្ធិក្នុងការរំលូតកូននោះទេ…

អ៉ីស្រាអែល នឹងបោះឆ្នោតរំលាយសភា បើកផ្លូវរៀបចំការបោះឆ្នោតសកល

(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) និងរដ្ឋមន្ត្រីការបរទេស លោក យ៊ែរ ឡាភីត (Yair Lapid) បានឯកភាពគ្នាក្នុង ការរំលាយសភាចោល ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយកំលុងរយៈពេលអន្តរកាលនេះ លោក ឡាភីត…

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ប្រាប់ចិនពីកង្វល់ ជុំវិញបញ្ហាកូរ៉េខាងជើង

(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានលើកឡើងពីកង្វល់ជាមួយមន្រ្តីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងប៉េកាំង នៅក្នុងអង្គការសហប្រជាជាតិលើដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុងការធ្វើបទបង្ហាញខ្លីមួយពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះ…

ចិន ថារង់ចាំមើលប្រតិកម្ម UN ចំពោះការធ្វើតេស្ដនុយក្លេអ៊ែរ ក្រោយវ៉េតូទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

(យូអិន)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាទីក្រុងប៉េកាំង មិនចង់ឃើញកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញនោះទេ ឆ្លើយតបទៅនឹងការរិះគន់របស់សហរដ្ឋអាមេរិក ដែលចោទសួរថាតើ ហេតុអ្វីបានជា ចិនបោះឆ្នោតវេតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ចាង ជុន…

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស…

UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណៈចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។ ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។…

កូនប្រុសអតីតមេដឹកនាំផ្ដាច់ហ្វីលីពីន ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន

(ម៉ានីល)៖ កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនេះមានន័យថាលោកនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលចប់អាណត្តិ។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក…

លោក ម៉ាក្រុង ផ្ដួលលោកស្រី ឡឺប៉ែន ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង អាណត្តិថ្មី

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ និងជា ជុំចុងក្រោយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបន្តកាន់អំណាចរយៈពេល ៥ឆ្នាំ ក្នុងអាណត្តិថ្មី។ បើតាមសន្លឹកឆ្នោតដែលរាប់បាន ៩៧ភាគរយ លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥៨.៥៥ភាគរយ…