កំពតជាខេត្តលំដាប់លេខបីរបស់ប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រវែងជាងគេ ហើយមានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាមរហូតដល់ខាងត្បូងជាប់ឈូងសមុទ្រសៀម។ ខេត្តនេះមានស្ថាបត្យកម្មបន្សល់ពីអាណានិគមគួរអោយចាប់អារម្មណ៍ ការទាក់ទាញពីទេសភាពធម្មជាតិ និងវាលជនបទដ៏ស្រស់ស្អាតដែលធ្វើអោយខេត្តនេះជាខេត្តដែលគេចូលចិត្តទៅទស្សនាបំផុត ពីប្រជាជនក្នុងប្រទេស ជនបរទេស និងថ្មីៗនេះក៏មានទេសចរផងដែរ។
ខេត្តកំពតមានបរិយាកាសស្ងប់ស្ងាត់ និងទាក់ទាញ ជាទីក្រុងតូចដែលងាយស្រួលនឹងចូលចិត្ត ទេសចរជាច្រើនដែលស្នាក់នៅក្នុងខេត្តនេះសម្រាកតាមមាត់ស្ទឹង ដែលគេអាចហែលទឹកដែលពោរពេញដោយភាពត្រជាក់ ឬអាចជិះទូកលេងក្នុងស្ទឹង។
កំពតមានអ្វីច្រើនជាងទីក្រុងមាត់ស្ទឹងសម្រាប់សម្រាក។ ខេត្តនេះមានទីកន្លែងអស្ចារ្យបែបប្រវត្តិសាស្រ្តនិងធម្មជាតិជាច្រើនដែលអាចទៅទស្សនាបាន និងបម្រើជាច្រកចូលឆ្ពោះទៅកាន់ឧទ្យានជាតិបូកគោ, ឆ្នេរសមុទ្រកែប, ទឹកឈូដែលមានទឹកហូរខ្លាំងនិងស្រស់ស្អាត និងកន្លែងគួរអោយទាក់ទាញផ្សេងទៀតនៅភាគនិរតីប្រទេសកម្ពុជា។
ឧទ្យានជាតិបូកគោមានប្រជាប្រិយខ្លាំងដោយសារមានអាកាសធាតុត្រជាក់តំបន់ភ្នំ និងជាកន្លែងដែលគេចូលចិត្តទៅលេងពេញមួយឆ្នាំក្នុងចំណោមប្រជាជនក្នុងប្រទេសក៏ដូចជាជនបរទេស។ ទេសភាពនៅលើកំពូលភ្នំមានការទាក់ទាញបំផុត ជាពិសេសនៅពេលព្រឹកនៅពេលដែលគេអាចប៉ះពពក និងមានកម្លាំងពីខ្យល់អាកាសតំបន់ភ្នំ។
ការទាក់ទាញផ្សេងទៀតបូករួមទាំងទឹកជ្រោះ ពពកវិល ដែលទឹកធ្លាក់យ៉ាងខ្លាំងផ្ដល់នូវភាពត្រជាក់និងស្រស់ស្រាយដល់ទឹកដែលអាចមុជបាន។ ឆ្លងកាត់ផ្លូវមិនឆ្ងាយប៉ុន្មាន តំបន់ទឹកឈូក៏ជាកន្លែងទាក់ទាញទេសចរដ៏មានប្រជាប្រិយមួយទៀតដែរ។ រមណីយដ្ឋានព្រែកអំប៉ាល់ រមណីយដ្ឋានកំពង់ត្រាច និងតំបន់អភិរក្សបក្សីអន្លង់ព្រីង ក៏ធ្វើអោយទេសចរឈប់ទស្សនានៅកំពតដែរ៕
https://i1272.photobucket.com/albums/y389/domneng/P6_zps7c10687b.jpg
https://i1272.photobucket.com/albums/y389/domneng/179417BC1780178217C4_zps9c10222b.jpg
មតិយោបល់