ព័ត៌មានជាតិ

Home Screen របស់ iOS 7 បង្កើតឡើង​តាម​កម្មវិធី Microsoft Word មែនឬ​?

Home Screen របស់ iOS 7 ពិតជា​មាន​ភាព​ទាក់ទាញ និង​អស្ចារ្យ ប៉ុន្តែ​គេ​មិន​បានដឹងថា Home Screen នោះ​បង្កើត​ឡើង​តាម​កម្មវិធី​អ្វី​ទេ​។​

​ដោយឡែក​នៅ​ពេល​នេះ Vaclav Krejci បាន​បង្ហាញ​ពី​វីដេអូ​មួយ​ដែល​និយាយ​អំពី​រៀប​បង្កើត Home Screen របស់ iOS 7 តាមរយៈ​កម្មវិធី Microsoft Word របស់​ក្រុមហ៊ុន Microsoft​។​

​វា​មិនមែន​ជា​រឿង​អស់សំណើច​នោះទេ ប៉ុន្តែ​វា​ជា​ការពិត ព្រោះថា នៅ​ក្នុង​វីដេអូ លោក Krejci អាចបង្កើត Home Screen បាន​ដូច​ពិតៗ​តែម្ដង​។​
​តើ​នេះ​ជា​ការពិត​ដែរ​ឬទេ​? ជឿ ឬ​មិន​ជឿ​? ឬ​មួយ​នេះ​គ្រាន់តែ​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​អួត​ពី​លក្ខណៈពិសេស​របស់​កម្ម​វិធី Microsoft Word ប៉ុន្តែ​បើ​ទោះជា​យ៉ាងណា​ក៏​វា​អស្ចារ្យ​ដែរ​។​

​ចុះ​លោកអ្នក​វិញ​គិត​យ៉ាងណាដែរ​?

មតិយោបល់