រដ្ឋធានីដាកា:ក្រោយការដួលរលំអគារដែលមានកំពស់8ជាន់នៅប្រទេសបង់ក្លាដេសភ្លាមៗក្រុមជួយសង្គ្រោះនៅបន្តធ្វើការនៅឡើយកាលពីថ្ងៃម្សិលមិញ។
មនុស្សជាច្រើនរយនាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារនៅពេលដែលរបាយការណ៍ចំនួននៃអ្នកស្លាប់បានកើនឡើងដល់់83នាក់គិតមកត្រឹមថ្ងៃពុធម្សិលមិញ។ក្រុមមន្ត្រីបាននិយាយថានៅមានមនុស្សជាច្រើនរយនាក់ទៀតដែលនៅជាប់គាំងនិងនៅរស់នៅឡើយពីព្រោះថាក្រុមជួយសង្គ្រោះជារឿយៗបានលឺសម្លេងថ្ងូរហៅចេញពីខាងក្នុងគំនរបាក់បែក។
ជនរងគ្រោះជិត 700 នាក់ដែលបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះប៉ុន្តែត្រូវបានក្រុមមន្ត្រីជំនាញនិយាយថានិងមានចំនួននៃស្លាប់កើនឡើងជាក់ជាមិនខាន។
លោក Niilufa Yasmin មន្ត្រីពន្លត់អគ្គិសភ័យបាននិយាយថាអគារដែលមានកំពស់8ជាន់ដែលមានរោងចក្រ 4 កន្លែងធនាគារមួយកន្លែងនិងហាងលក់ដូរជាច្រើនរយទៀតត្រូវបានដួលរលំកាលពីព្រឹកថ្ងៃពុធម៉ោងប្រហែល 9 ម៉ោងក្នុងស្រុក។
គួរបញ្ជាក់ផងដែរថាមួយថ្ងៃមុនកើតហេតុអជ្ញាធរបានព្រមានឲ្យមានការផ្អាកជាបណ្តោះអាសន្ននូវការងារទាំងឡាយដែលមាននៅក្នុងអគារនេះប៉ុន្តែមានថៅកែមួយក្នុងចំណោមរោងចក្រទាំង 4 ចេញមកប្រកែកលើសំណើរនេះ។
កម្មកររោងចក្រម្នាក់បានរាយការណ៍ប្រាប់អ្នកកាសែតថាពួកគេត្រូវថៅកែម្នាក់នោះបង្ខំឲ្យធ្វើការនៅព្រឹកថ្ងៃពុធនេះហើយឥឡូវច្បាស់ណាស់គឺគាត់នឹងក្លាយជាអ្នកទទួលខុសត្រូវលើមហន្តរាយលើកនេះ។
គេមិនបានដឹងទេថាចំនូនពិតប្រាកដនៃកម្មករសរុបដែលបានធ្វើការនៅថ្ងៃកើតហេតុមានប៉ុន្មាននាក់តែដោយគ្រាន់តែដឹងថាជាធម្មតាយ៉ាងហោចណាស់ក៏មានពី 2 ទៅ 3 ពាន់នាក់ដែរដែលបំពេញការងារនៅក្នុងរោងចក្រទាំង 4 នោះ៕
https://i1272.photobucket.com/albums/y389/domneng/Bang%20Kladas/67206495_dhaka_zps8744c462.jpg
https://i1272.photobucket.com/albums/y389/domneng/Bang%20Kladas/132337209_11n_zpscdde82d0.jpg
https://i1272.photobucket.com/albums/y389/domneng/Bang%20Kladas/180818888_zps3dd1643d.jpg
មតិយោបល់