ព័ត៌មានជាតិ

កីឡាករ​ប្រដាល់ Robert Guerrero បង្ហាញ​សុទិដ្ឋិនិយម​មិន​ខ្លាច​កីឡាករ Floyd Mayweather Jr នៅ​ថ្ងៃ​ទី ៤ ខែ​ឧសភា​

​អ្នក​ប្រដាល់ Robert Guerrero ដូចជា​មាន​គំនិត​សុទិដ្ឋិនិយម​ខ្លាំងណាស់ កាលពី​ល្ងាច​ថ្ងៃ ពុធ ពេល​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន ខណៈ​ដែល​ប្រូ​ម៉ូត​កា​វាយ​ជាមួយនឹង កីឡាករ​ស្បែក​ខ្មៅ​ចិត្តរឹង​ដូច​ដែក Floyd Mayweather Jr នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ២០១៣ ដែល​ធ្វើឡើង​នៅ Las Vegas ។​

​ប្រវត្តិ​របស់ Mayweather ប្រកួត ៤៣ ដង មិន​ដែល​ចាញ់ ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ក្រោម​កណ្តាប់ដៃ​ខ្លួន​ចំនួន ២៦ លើក គាត់​នឹង​ធ្វើកា​រការ​ពារ​ខ្សែក្រវ៉ាត់​ប្រភេទ​ទម្ងន់ WBC ១៤៧ ផោន ក្រោម​ប្រធានបទ Showtime Pay Per View ពី អ្នក​ដណ្តើម Guerrero ដែល​មាន​ប្រវត្តិ​ប្រកួត ៣១ ដង ចាញ់ ១ ស្មើ​១ ផ្តួល​គូប្រកួត​ឲ្យ​ចាញ់​ដោយ​សន្លប់ ១៨ ដង​។ តែ​ទោះជា​យ៉ាងណា កីឡាករ Guerrero កំពុងស្ថិត​នៅ​ក្នុង​ការ​ទស្សន៍​ថា នឹង​អាច​ចាញ់​កីឡាករ ស្បែក​ខ្មៅ Mayweather​។​

​កីឡាករ Guerrero បាន​ពន្យល់ថា កីឡាករ Mayweather​គួរតែ​វាយ​ជាមួយ​នឹង​ខ្ញុំ​កាលពី ឆ្នាំ កន្លងទៅ​។​កីឡាករ Guerrero គឺជា​អ្នក​ធ្លាប់​បាន​បំបាក់​អតីត​ម្ចាស់​ខ្សែក្រវ៉ាត់ welterweight Andre Berto ។​ជាមួយនឹង​គ្នា​នេះដែរ គាត់​ក៏​បាន​បំបាក់​មនុស្ស​មាឌធំ​របស់ តួ​គី Selcuk Aydin ដែល​ធ្វើឲ្យ​ខ្លួន​ឡើង ២ ថ្នាក់ នៃ​ប្រភេទ ទម្ងន់​ខ្សែក្រវ៉ាត់ ដែល​អាច​នឹង​ប្រឈម​ជាមួយនឹង Mayweather​។​កីឡាក​រូបនេះ​បាន​បន្តទៀតថា មនុស្ស​ជាច្រើន បានគិត​ថា Mayweather គឺជា​មនុស្ស​អស្ចារ្យ និង​ជើង​ខ្លាំង តែ​សម្រាប់​ខ្ញុំ​វិញ គឺ​មិន​ខ្លាច​នឹង​ប្រឈម​ជាមួយនឹង គាត់​លើ​សង្វៀន​ឡើយ​៕
https://i1272.photobucket.com/albums/y389/domneng/0x600dd_zps04a3207c.jpg

មតិយោបល់