ជួនកាលរឿងពិតវាអាចកើតឡើងចម្លែកជាងរឿងប្រឌិតទៅទៀត ជាពិសេសគឺរឿងដែលកើតឡើងពាក់ព័ន្ធនឹងបណ្ដាញសង្គម Facebook ជាក់ស្ដែងដូចជាកាលពីថ្មីៗនេះ ទីភ្នាក់ងារ AFP បានរាយការណ៍មកថា មានបុរសចំនួន ៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីបានប្រកាសលក់ទារកនៅលើ Facebook ដែលក្នុងនោះមានបុរសម្នាក់ត្រូវជាជីតារបស់ទារក។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Ferox Khan វ័យ ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួនជាប់ព័ន្ធនឹងរឿងលក់ទារកនៅលើបណ្ដាញ Facebook ដោយទារកនោះគឺជាចៅបង្កើតរបស់គាត់ផ្ទាល់។
https://i1272.photobucket.com/albums/y389/domneng/ALeqM5jkK0cICduye91fw7Tag9JLuGYkHA_zps8b2abc0f.jpg
កូនស្រីរបស់បុរស Khan បានសម្រាលកូននៅក្នុងមន្ទីរពេទ្យ Ludhiana បន្ទាប់មកគាត់បានប្រាប់កូនស្រីរបស់គាត់ថា កូនរបស់នាងត្រូវបានស្លាប់នៅក្នុងពោះ ដោយ Khan មានផ្សំគំនិតជាមួយនឹងគិលានុបដ្ឋាយិកា។
លោក Khan បានលក់ចៅប្រុសបង្កើតរបស់គាត់ឲ្យទៅគិលានុបដ្ឋាយិកា ក្នុងតម្លៃប្រហែល ៨៣០ដុល្លារអាមេរិក បន្ទាប់មកទារកនោះត្រូវបានគិលានុបដ្ឋាយិកា លក់បន្តទៅឲ្យ អ្នកជំនួយការមន្ទីរពិសោធន៍ក្នុងតម្លៃ ៥.៥០០ដុល្លារអាមេរិក ហើយកជំនួយការមន្ទីរពិសោធន៍ដាក់លក់ទារកនោះនៅលើបណ្ដាញសង្គម Facebook ក៏ត្រូវបានពាណិជ្ជករនៅក្នុងទីក្រុងញ៉ូឌេលីទិញយកក្នុងតម្លៃ ១៥.៥០០ដុល្លារអាមេរិក។ នេះ បើយោងតាមអាជ្ញាធរធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ។
សមត្ថកិច្ចនៅក្នុងប្រទេសឥណ្ឌាបាននិយាយថា នេះជាករណីមួយហើយដែលមានការជួញដូរទារកនៅលើបណ្ដាញ Facebook ហើយនៅនេះ សមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ ទារកដែលជីតាបង្កើតរបស់ខ្លួនបានលក់នោះ ត្រូវបានប្រគល់ឲ្យម្ដាយបង្កើតរបស់គេវិញ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់