ព័ត៌មានជាតិ

សម្រស់​​ទីក្រុង​​ Humberstone នៃ​​សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក​​

Humberstone ធ្លាប់​ជា​ទីក្រុង​ ដែល​មាន​អាយុ​កាល​វ័យ​ចំណាស់​មួយ​ មាន​រោងចក្រ​ស្ល​ប្រេង​កាត​ តាំង​ពី​សម័យ​កាល​យូរយារ​ណាស់​មក​ហើយ​ តែ​ក្រោយ​មក​ត្រូវ​បាន​គេ​បោះបង់​ចោល​ ដោយ​បច្ចុប្បន្ន​ទីក្រុង​នេះ​ បាន​ប្រែ​ក្លាយ​មុខ​មាត់​ថ្មី​នៃ​សក្តានុពល​ទេសចរណ៍​ ដ៏​សម្បូរ​បែប។

ទីក្រុង Humberstone នេះ មានទីទាំងស្ថិតនៅលើវាលខ្សាច់ អាតាកាម៉ា (Atacama) នៅក្នុងតំបន់ តារ៉ាប៉ាកា (Tarapaca) ភាគខាងជើងនៃប្រទេស ឆីលី (Chile)។ ប្រសិនបើនិយាយទៅដល់អតីតកាល ដ៏សែនសង្វែគ នោះគេនឹងនឹងឃើញទៅដល់អនុស្សាវរីយ៍ជូរចត់ ក្នុងអំឡុងឆ្នាំ ១៩៧០ កន្លងទៅ ទីក្រុង Humberstone បានក្លាយទៅជាទីក្រុងខ្មោចគ្ មានមនុស្សរស់នៅឡើយ ដោយមិនដឹងប្រភពច្បាស់លាស់។

ប៉ុន្តែ លុះក្រោយមក ទីក្រុង Humberstone ក៏បានប្រែក្លាយមុខមាត់ថ្មី ទៅជាសារមន្ទីជាតិ ដែលបើកឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា ប្រកបដោយកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត។ អញ្ជើញដល់ទឹកដីនៃក្រុង Humberstone ឬអតីតក្រុងខ្មោចនោះ លោកអ្នកនឹងអាចទស្សនា ក៏ដូចជាសិក្សាស្វែងយល់នូវសំណល់វត្ថុបុរាណជាច្រើន ស្តែងឱ្យឃើញនូវតថភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្បណ្តារជាជនក្នុងតំបន់។

គួរបញ្ជាក់ថា បន្ទាប់ពីមានអ្នកទេសចរ ទៅទស្សនាយ៉ាងច្រើនជាបន្តបន្ទាប់ និងល្បី តៗគ្នា នៅឆ្នាំ ២០០៥ ទីក្រុង Humberstone ត្រូវបានអង្គការ UNESCO ប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ននេះ៕
https://i1272.photobucket.com/albums/y389/domneng/Chile/20051114_38_Theater_Humberstone_Chile_zps9609aaad.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/1990405102_5053158300_z_zpscf31671e.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/Humberstone-and-Santa-Laura-_zps531d233d.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/Humberstone-Chile_zps492ba68a.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/oficina-salitrera-humberstone_3438551_zps5cfb9478.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/salitre_500_zps84273c60.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/Salitrera_humberstonesized__zpscbe30171.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/view-humberstone_zps34394220.jpg

មតិយោបល់